ឱក សុគន្ធកញ្ញា ទិញខុនដូ ៦ ក្នុងពេលតែមួយ ...
-

ភ្នំពេញ៖ ឱក សុគន្ធកញ្ញា តារាល្បីនៅហង្សមាសបានចំណាយ​ថវិកា​មិនក្រោម១០ម៉ឺន​ដុល្លារទិញខុនដូ ៦ ក្នុងពេលតែមួយ បង្កឲ្យបុគ្គលិកលក់ក្រុមហ៊ុន The R&F Glory មានការភ្ញាក់ផ្អើលខ្លាំង និង​ខ្ទរខ្ទារដល់លោកប្រធានគ្រប់គ្រង​ទូទៅជនជាតិចិនលោក ហ្សូ ក៏ទាញនាងជាតំណាងផ្សព្វផ្សាយលក់ឲ្យក្រុមហ៊ុននេះតែម្តង។


តារាស្រីវាសនាខ្ពស់ក្លាយជាប្អូនថ្លៃ​ថៅកែហង្សមាស ឱក សុគន្ធកញ្ញា សម្រេចចិត្តទិញនូវខុនដូចំនួន៦ និងបានក្លាយជាម្ចាស់ខុនដូមួយរូប របស់គម្រោង R&F Glory ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨។ ការទិញ​ខុនដូ​ច្រើនបែបនេះ ត្រូវបានអ្នកគាំទ្រកើតជាមន្ទិលថា «រស់នៅម៉េច​អស់? បើសព្វថ្ងៃនាងមានផ្ទះធំស្រាប់ហើយហ្នឹង» តែប្រភពប្រាប់ថា «នាងទិញសម្រាប់រស់នៅផង សម្រាប់ជួល និងលក់យកចំណេញផង។



មានវីដេអូ៖



ប្រភព៖ dara-news