ញាក់សាច់...!!! «គុកអត់ជញ្ជាំង » ក្រោយការរញ្ជួយដី​ អ្នកទោស ជាង​១ពាន់នាក់រត់ចេញពីគុក ទៅមើលសាច់ញាតិបងប្អូន
-

ក្រោយការរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបំផ្លាញទាំងទ្រព្យសម្បត្តិនិងអាយុជីវិត មនុស្សជាច្រើន។ សូម្បីតែជញ្ជាំង ពន្ធនាគា ក៏ត្រូវបាក់បែក ដួលរលំធ្វើឲ្យអ្នកទោសជាច្រើន រត់ចេញ ដើម្បីទៅមើលថាតើមានគ្រួសារ សាច់ញាតិជនរងគ្រោះ ដោយការរញ្ជួយដីរលកស៊ូណាមិដែរឬទេ។ ចំណែកអ្នកទោសនៅក្នុងមន្ទីរឃុំឃាំងមួយទៀត បាននាំគ្នាសុំការអនុញ្ញាត្តិទៅមើល​សាច់ញាតិជនរងគ្រោះ ដោយរញ្ជួយដី មិនទទួលបានការអនុញ្ញាត ក៏ដុតគុករត់ចេញតែម្តង។

កាលពីថ្ងៃទី​១ ខែតុលា មន្ត្រីឥណ្ឌូនេស៊ីបានបញ្ជាក់ថា មានអ្នកទោស​១២០០នាក់​បានរត់ចេញពីគុក ៣កន្លែងផ្សេងគ្នាស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយ​សារតែរញ្ជួយដី និងរលកស៊ូណាមិ នៅលើកោះ​ Sulawesi ។

សារព័ត៌មាន​ Channel news Asia ​បានផ្សាយថា ការហែកគុកកើតឡើងក្រោយ​ការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីថ្ងៃទី​២៨ ខែកញ្ញា។ ក្រុមអ្នកទោសបានប្រមូលផ្តុំគ្នានៅទីលាន ក្នុងមន្ទីរឃុំឃាំងពេល មានភ្លើងឆេះនៅខាងក្នុង មន្ទីរឃុំឃាំង Donggala ក្រោយមានភាពចលាចល់។

តាមការលើកឡើង របស់មន្ត្រីក្រសួងយុត្តិធម៌ លោក​ Sri Puguh Utami ​បានបញ្ជាក់ថា មានអ្នកទោស ៩០០នាក់​បានរត់ចេញពីមន្ទីរឃុំឃាំង​ពីរផ្សេងគ្នានៅក្នុងក្រុង​ Palu ។ អ្នកទោសរត់ចេញពេញជញ្ជាំងការពារត្រូវរលំដោយសាររញ្ជួយដី ។ អ្នកទោសមួយចំនួនក៏បានបំផ្លាញទ្វារធំ រត់ចេញតែម្តង។

ចំណែកសារព័ត៌មាន​ Jakarta Post ​បានផ្សាយថា មន្ទីរឃុំឃាំងនៅក្នុងស្រុ​ Donggala ​ភាគកណ្តាលនៃកោះ​ Sulawesi ​ត្រូវក្រុមអ្នកទោសដុតភ្លើង​ បង្ករភាពចលាចល់ ហើយអ្នកទោស ទាំងអស់​៣៤៣នាក់​បានរត់ចេញពីមន្ទីរឃុំឃាំង​។ ក្រុមអ្នកទោស ដែលបានរត់ចេញពីគុក នោះ បាននាំគ្នា ស្នើរដល់​មន្ត្រីគ្រប់គ្រង អនុញ្ញាត្តិឲ្យពួកគេទៅមើល គ្រួសារ តើមានជួប​នៅគ្រោះថ្នាក់ដោយរញ្ជួយដីឬរលកយក្សស៊ូណាមិដែរឬទេ ប៉ុន្តែត្រូវបាន​ច្រានចោល។

នៅពេលនេះ កម្លាំងសន្តិសុខជាង​១០០នាក់បានដាក់ការពារ​ និងគ្រប់គ្រងស្ថានភាព​។ រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបានទៅពន្លត់នៅក្នុងមន្ទីរឃុំឃាំង ដែលអ្នកទោសបង្ករឡើង។

សូមបញ្ជាក់ផងដែរថា អ្នកទោសដែលបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងខាងលើ ជាប់ពាក់ព័ន្ធនិង អំពើពុករលួយ ការជួញដូរគ្រឿងញៀន ។ ពេលនេះមានអ្នកទោសតែជាង​១០០នាក់ប៉ុណ្ណោះ​ដែលមិនរត់ចេញពីគុក ហើយក្រុម ការពារមន្ទីរឃុំឃាំងបានរៀបចំ​ អាហារសម្រាប់​អ្នកទោសទាំងនោះ។

ពាក់ព័ន្ធនិងការរញ្ជួយដី រលកយក្សស៊ូណាមិ មកទល់ពេលនេះមានអ្នកស្លាប់ កើនឡើងដល់ជាង​១២០០នាក់ហើយ ។ក្រុមជួយសង្គ្រោះបានប្រជែងនឹងពេលវេលា ដើម្បីស្វែងរកអ្នកដែលជាប់គាំងនៅក្រោមគំនរអាគាបាក់បែក។ ពេលថ្មីៗនេះរដ្ឋាភិបាល ឥណ្ឌូនេស៊ី ក៏បានអំពាវនាវ ដល់សហគមន៍អន្តរជាតិផ្តល់ជំនួយជួយដល់ជនរងគ្រោះ ជាបន្ទាន់ផងដែរ ។ សហគមន៍អឺរ៉ុបក៏បានផ្តាល់ជំនួយជាទឹកប្រាក់​១,៥លានអឺរ៉ូផងដែរ៕

ប្រភពៈ Phorn Sophal