ក្រោយពីបានឃើញលោក ឌួង តារា ផាឌីន សម្តែងការហួសចិត្ត រឿងបរិច្ចាគឈាមហើយ ពេលសុំយកមកប្រើវិញ ដូចទៅសសុំភ្លេីង យក្សចឹង ស្រាប់តែមានម្ចាស់គណនីមួយដែលមានឈ្មោះថា សន្សើម ផ្កាព្រៃ បានលើកឡើងថា "ទើបតែដឹងទេហី ? " បរិច្ចាគ Free តែបើត្រូវការវិញគឺលុយ បើគ្មានលុយទេ កុំសង្ឃឹមថាបាននោះ...
-

បន្ទាប់ពីការតារាបង្ហាញម៉ូត​លោក ឌួង តារា ផាឌីន បានបង្ហោះសារហួសចិត្តចំពោះ បញ្ហាបរិច្ចាគឈាម បានលើកឡើងថា "ពេលឯងទៅបរិច្ចាគផ្តល់ឈាមនៅពេទ្យ យកឈាមឯង ទៅទាំងផ្លោកៗ រាប់ដង ញញឹមរួសរាយណាស់ ?។ ដល់តែទៅសុំយកមកវិញ ជួយជីវិតសាច់ញាតិបងប្អូន ដូចទៅសុំភ្លេីង យក្ស និយាយរួមមវាតាប៉ែ រកលុយតែម្ដង ?⛔ ចង់ប្រាប់ថា អញ្ញឈប់ចាញ់បោក ទៅបរិច្ចាគហេីយវេីុយ ... អញ្ញទៅផ្ដល់ឈាមស្ម័គ្រចិត្ត ជួយសង្គម ដល់តែអញ្ញត្រូវការ គ្រាន់តែលឺថាយេីងមករកឈាម មុខយេីងវាមិនមេីលផង ពួកអាពេទ្យ សីុញេីសសីុខ្ទុះឈាមគេ ⛔??⛔

ជួយសង្គម ចូលរួមផ្ដល់ឈាម ជួយសង្គ្រោះជីវិតមនុស្ស ខ្វះឈាមដែលត្រូវការឈាម មានដល់ទាំងប័ណ្ណសរសេីរទៀត តែដល់តែ ឯងទៅស្នេីរសុំម្ដងៗ មិនដែលបាន បានត្រឹមអំពាវនាវ រកជំនួយពីខាងក្រៅដដែល ចឹងសួរថា ខ្ញុំបរិភោគឈាមស្រស់ៗ ខ្ញុំដេីម្បីអីទៀត ?? តេីចាំបាច់នៅល្ងង់យកឈាមអោយពេទ្យទុកលក់យកលុយចឹងមែនទេ ??? ពីថ្ងៃនេះទៅផ្ដាំបងប្អូនខ្ញុំថា ឈប់....រឿងទៅបរិច្ចាគឈាមអោយពេទ្យ សុចចិត្តជួយផ្ដល់ឈាមភ្លាមៗ ដល់ជនណា ដែលគេត្រូវការភ្លាម ទេីបជ្រះថ្លាបានបុណ្យជាង ? អ្នកក្រខ្លះ ក្រអត់លុយទិញឈាម ទុកអោយគ្នាដេកងាប់នៅនិងមុខ ស្រស់ៗ ដូចស្ត្រីម្នាក់នៅពេទ្យ(........)អត់លុយ គឺទុកអោយងាប់តែម្ដង

ឃេីញហេីយសង្វេគ ខ្ញុំឈឺចាប់ណាស់ ក្នុងនាមជាខ្មែរដូចគ្នា សម្រាប់ខ្ញុំសុុំឆ្លេីយថា NO ឈប់បរិច្ចាគឈាមទៀតហេីយ ពេលយេីងមានទុក្ខ ពឹងពាក់ពួកវាមិនបានទេ ចឹងគ្មានប្រយោជន៍សម្រប់ខ្ញុំ ទេ ក្នុងការទៅបរិច្ចាគឈាមទៅអោយមន្ទីពេទ្យ stop ⛔" ។


ក្រោយមកក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "សន្សើម ផ្កាព្រៃ" ក៏បានលើកឡើងផងដែរថា "ទើបតែដឹងទេហី ? បរិច្ចាគ Free តែបើត្រូវការវិញគឺលុយ បើគ្មានលុយទេ កុំសង្ឃឹមថាបាន ? កាលម្តាយខ្ញុំឈឺ ត្រូវការបញ្ចូលឈាមជាបន្ទាន់ សំដីរបស់ពេទ្យម្នាក់ៗពិរោះណាស់ សំដីទាក់ទាញកណ្តាប់ដៃ គាត់ថាគ្មានឈាមបើកអោយប្រើ free ទេ តែខ្ញុំប្រាប់ទៅវិញថា ខ្ញុំមិនបានសុំអោយ freeអោយខ្ញុំទេ ខ្ញុំនឹងបូមឈាមសងអ្នកគ្រូពេទ្យវិញតាស អ្នកគ្រូពេទ្យនោះនិយាយថា ឈាមនៅក្នុងមន្ទីពេទ្យច្រើនអត់ទាំងមានកន្លែងទុកផង មិនត្រូវការឈាមយកមកដូរទេ គឺត្រូវទិញ .....ពុទ្ធោ អើយ ចុះបើប៉ះគ្នាអត់ គ្មានលិទ្ធភាពទិញឈាមអ្នកគ្រូពេទ្យ ចឹងមានតែទុកអោយស្លាប់ហើយចឹង ?ហួសចិត្ត ទង្វើររបស់ពេទ្យខ្លះៗ?"។



ប្រភព៖​ សន្សើម ផ្កាព្រៃ