- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
ស្ត្រីវ័យ៦២ឆ្នាំម្នាក់មានជំងឺមហារីកពោះវៀនធំ ដែលមិនអាចទទួលការវះកាត់បាន វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ឲ្យគាត់ផឹកទឹកស្លឹកល្ហុងដើម្បីព្យាបាល។ នៅក្នុងរយៈពេល ៥-៦ ថ្ងៃដើម្បីគាត់ទទួលបានការបន្ថយការឈឺចាប់ ហើយរយៈពេលបីខែក្រោយមក អាការៈហើមពោះ និងក្អួតនាងត្រូវបានបញ្ឈប់។
#ព្យាបាលជំងឺមហារីកពោះវៀនធំ
* វិធីធ្វើ៖
- យកស្លឹកល្ហុង ខ្ចីល្មម ចំនួន៧ស្លឹក លាងវាឲ្យស្អាត រួចបុកវាឲ្យម៉ដ្ឋ
- បន្ទាប់មកយកវាលាយទឹកដាំពុះទុកឲ្យត្រជាក់ចំនួន ២លីត្រ
- ច្រោះយកតែទឹកវាមកប្រើ អាចរក្សាក្នុងទូរទឹកកកបាន ៣ឬ៤ថ្ងៃ
- ពិសាម្តង៣ស្លាព្រាបាយ ៣ដងក្នុង១ថ្ងៃ។
#ឈឺសន្លាក់ #រលាកសន្លាក់
- យកស្លឹកល្ហុង ខ្ចីល្មម ចំនួនស្លឹក លាងវាឲ្យស្អាត
- ដាក់ស្ងោរជាមួយទឹក១លីត្រកន្លះ ស្ងោរទឹក២យកទឹក១
- ផឹកទឹកនេះចំនួន ៣កែវក្នុង១អាទិត្យ អ្នកនឹងបានធូរស្បើយ។
#ផ្តាច់ការញៀនបារី
- វិធីធ្វើ៖ យកស្លឹកល្ហុង ហាន់ល្អិតៗ ហាលឲ្យស្ងួត រួចយកវាមកមូរជក់ជំនួសបារី រយៈពេលប្រមាណ ១អាទិត្យអ្នកនឹងអាចផ្តាច់ញៀនបារីបាន។
- យកស្លឹកល្ហុងស្ងោរជាមួយទឹករយៈពេល១៥នាទី បន្ទាប់មកយកទឹករបស់វាលាយជាមួយក្រូចឆ្មាបន្តិច ពិសារវាអាចជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើងបាន និងជួយទប់ស្កាត់ជំងឺមហារីកជាច្រើនប្រភេទផងដែរ។
» ទឹកស្លឹកល្ហុងស្រស់អាចជួយព្យាបាលជម្ងឺគ្រុនឈាមបាន
* វិធីធ្វើ៖ យកស្លឹកល្ហុងខ្ចីល្មម ៥០ក្រាម លាងទឹកឲ្យស្អាតកិនច្របាច់
យកទឹករបស់វាដោយមិនមានលាយទឹកបន្ថែមនោះទេសម្រាប់ផឹកក្នុងមួយថ្ងៃ ដែលវាជួយបង្កើនបរិមាណអង់ហ្ស៊ីម និងប្លាកែតក្នុងឈាម
របស់យើងឡើងវិញ ផឹកទឹកនេះក្នុងរយៈពេល៣ថ្ងៃនោះ
អ្នកជម្ងឺនឹងបានធូរស្រាល។
** ចំណាំ៖ ប្រសិនបើអ្នកសង្ស័យថាមានជម្ងឺគ្រុនឈាម នោះប្រញាប់បញ្ជូនអ្នកជម្ងឺទៅមន្ទីពេទ្យជាបន្ទាន់។ ត្រូវពិគ្រោះជាមួយវេជ្ជៈបណ្ឌិតជាមុនសិនមុននឹងអនុវត្តតាមវិធីខាងលើ។ វិធីនេះអាចអនុវត្តប្រសិនបើអ្នកមិនមានវិធីណាផ្សេង
ដែលអាចជួយសង្គ្រោះអ្នកជម្ងឺបាន។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។