គេងតិចជា៦ម៉ោង ក្នុងមួយយប់ អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងធ្វើឱ្យប្រព័ន្ធការពារខ្លួនយើងចុះខ្សោយ។ គេងមិនគ្រប់គ្រាន់ ជាមូលហេតុបង្កឱ្យមានជំងឺ គេងច្រើនជ្រុលជារោគសញ្ញានៃជំងឺ។ ហើយកាលពីពីរបីសប្តាហ៍មុន អ្នកស្រាវជ្រាវអង់គ្លេស បានរកឃើញទៀតថា អ្នកនិយមចូលគេងនៅយប់ជ្រុលមានហានិភ័យស្លាប់មុនអាយុ ដល់១០ភាគរយលើសអ្នកមានទម្លាប់គេងពីព្រលប់។ តើការទម្លាប់ចូលគេងដល់យប់ជ្រៅ ជាតំណាងគ្រោះថ្នាក់ដល់ស្លាប់ឬ ? តើមកពីមូលហេតុអ្វី ?
.jpg?1720464088)
០១/ បើអ្នកចូលគេងយប់ ស្បែកអ្នកនឹងឆាប់ចាស់ ព្រោះចន្លោះពេលពីម៉ោង ១០ ដល់ម៉ោង២ ស្បែកអ្នកកំពុងដែលបញ្ចេញសម្រាម ចេញមកក្រៅទាំងអស់ ដូចនេះ បើអ្នកមិនទាន់ចូលគេង នោះរន្ធរោមអ្នកនឹងបើកធំ ហើយវានឹងស្រូបយកសារធាតុកង្វក់ទាំងឡាយ ចូលទៅក្នុងស្បែកអ្នក ជាហេតុធ្វើឲ្យវាឆាប់ចាស់។
.jpg?1720464093)
០២/វាប៉ះពាល់ដល់ភ្នែកអ្នកខ្លាំងណាស់ ព្រោះអ្នកបើកភ្នែកក្នុងរយៈពេលវែង ជាហេតុធ្វើឲ្យវាហត់ ហើយមើលអ្វីមិនច្បាស់ឡើយ ព្រោះចក្ខុវិញ្ញាណរបស់អ្នកចុះខ្សោយ។
.jpg?1720464102)
០៣/វានឹងប៉ះពាល់ដល់ក្រពះអ្នកខ្លាំងណាស់ ព្រោះបើអ្នកចូលគេងយប់ ជាតិអាស៊ីតនឹងបញ្ចេញមកប៉ះនឹងក្រពះអ្នក ជាហេតុដែលអាចធ្វើឲ្យអ្នករលាកក្រពះ បើអ្នកគេងយប់ជ្រៅរៀងរាល់ថ្ងៃ។
.jpg?1720464111)
០៤/ការចងចាំអ្នកនឹងធ្លាក់ចុះ ខួរក្បាលអ្នកនឹងប្រតិកម្មយឺត ជាងនេះទៅទៀត វានឹងធ្វើឲ្យអ្នកឈឺក្បាល ថែមទាំងគេងមិនលក់ទៀតផង ដោយសារតែខួរក្បាល មិនសម្រាកបានគ្រប់គ្រាន់ ហើយវានឹងធ្វើឲ្យអ្នក គ្មានអារម្មណ៍មូល។
.jpg?1720464126)
០៥/ប្រពន្ធ័ការពាររាងកាយអ្នកនឹងធ្លាក់ចុះ នោះអ្នកនឹងតែងតែឈឺ ដោយសារតែពេលយប់គឺជាពេលដែលកោសិកាថ្មីដុះឡើង ដូចនេះ នៅពេលដែលអ្នកមិនគេង វានឹងបង្អាក់ការរីកដុះដាលនៃកោសិកាថ្មី ធ្វើឲ្យប្រពន្ធ័ការពារនោះ ធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ៕