រថយន្តកូរ៉េដឹកដើមឈើរអិលធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចូលក្នុងទឹកបឹងផ្ងាជើងឡើងលើច្រង៉ាងក្នុងខណ្ឌព្រែកព្នៅ
ណារ៉ា
-


ភ្នំពេញ.បុរសម្នាក់រួមនិងព្រូម្នាក់បើករថយន្តមួយគ្រឿងដឹកដើមឈើបើកក្នុងល្បឿនមិនប្រយ័ត្នបណ្ដាលឲធ្លាក់ពីផ្លូវរអិលក្រឡាប់ផ្ងាជើងឡើងលើធ្លាក់ចូលក្នុងទឹកបឹងតែមហាសំណាងមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីយប់ទៀបភ្លឺថ្ងៃទី៣ខែតុលាឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្កូវលេខ៥១ចំនុចជិតច្រកចូលខ្លោងទ្វាវត្តសំរោងក្នុងសង្កាត់សំរោងខណ្ឌព្រែកព្នៅ។

តាមប្រភពពីប្រជាពរដ្ឋម្នាក់ដែលឃើញហេតុការណ៍បានឲដឹងថាមុនពេលកើតហេតុគាត់ឃើញរថយន្តម៉ាកហ៊ីយ៉ានដាយចំនុច២តោនកន្លះពាក់ស្លាកលេខភ្នំពេញ.3E0943 បើកដោយបុរសម្នាក់រួមនិងព្រូម្នាក់បើករថយន្តមួយគ្រឿងដឹកដើមឈើពេញ

ទិសដៅពីលិចទៅកើតខណះមកដល់ចំនុចកើតមេឃកំពុងភ្លៀងផងនោះគាប់ជួនផ្លូវកោងទៀតបានធ្លាក់ពីផ្លូវបេតុងក៍រអិលក្រឡាប់ធ្លាក់ចូលក្នុងទឹកបឹងផ្ងាជើងឡើងលើតែមហាសំណាងតៃកុងនិងព្រូលោតចេញទាន់មិនមានរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុដោយមិនបះពាល់សម្បតិរដ្ឋបានឲតៃកុងរថយន្តរកឡានស្ទួចយកចេញពីក្នុងទឹកដោយខ្លួនឯង៕