សង្វែគណាស់...ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ ត្រូវចិញ្ចឹមប្អូនពីរនាក់ និងលោកយាយចំណាស់ម្នាក់ ដែលកំពុងតែមានជំងឺជាប់ខ្លួន ក្រោយពេលម្តាយស្លាប់ ហើយឪពុក ក៏ទៅមានប្រពន្ធថ្មី....(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានរៀបរាប់ថា "?សូមពឹងបងប្អូនជួយចែករំលែកព័ត៌នេះទៅដល់បងៗដែលជាអ្នកមានធនធានផង។

៚ដូចចាស់ៗបានពោលពាក្យថា៖ ស៊ូអោយស្លាប់បា កុំអោយស្លាប់មេ លិចទូកកណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ។ ពាក្យទាំងនេះវាសុទ្ធតែត្រូវណាស់គ្មានខុសអីបន្ដិច ដោយលែកយើងងាកមកមើលប្អូនស្រីម្នាក់នេះវិញ ដែលទើបមានអាយុ១៦ឆ្នាំ បានដើរតួយ៉ាងសំខាន់នៅក្នុងគ្រួសារមួយនេះ ដោយប្អូនបានលះបង់ការសិក្សារបស់ប្អូន។ សុខចិត្តដើរសុីឈ្នួលគេមួយថ្ងៃបានប្រាក់២មុឺនរៀល ទុកគ្រាន់យកមកចិញ្ចឹមប្អូនៗទាំងពីរនឹងជីដូនដែលមានវ័យចំណាស់នឹងមានរោគប្រចាំកាយ សព្វថ្ងៃប្អូនមានការពិបាកណាស់បន្ទាប់ពីអ្នកម្ដាយបានស្លាប់ចោល នឹងឪពុកគាត់បានទៅយកប្រពន្ធមួយទៀត ដោយទុកអោយប្អូនជាអ្នកមើលការខុសត្រូវចំពោះប្អូនៗនឹងជីដូន។

៚អីឡូវប្អូនស៊ូលែងចង់ទៅមុខទៀតហើយ ហេតុដូចនេះខ្ញុំមិនអាចជួយអ្វីដល់ប្អូនបាននោះទេគឺ មានតែចុះយកជីវប្រវត្តិក្រុមគ្រួសារប្អូននឹងភាពលំបាករបស់ប្អូន មកចែករំលែកក្នងបណ្ដាញសង្គមfb តែប៉ុណ្ណោះ ក្រែងលរមានបងប្អូនសប្បុរជនណា អាចជួយដល់ក្រុមគ្រួសារប្អូនបាន។

៚ដូចនេះហើយសូមបងៗដែលមានធនធាន សូមជួយសង្គ្រោះដល់ប្អូនៗទាំងនេះនឹងជីដូនចាស់នេះផង គឺជួយពួកគាត់អោយមានស្បៀងអាហារហូបចុកគ្រប់គ្រាន់ តាមដែលបងៗអាចធ្វើទៅបាន។

៚ប្អូនរស់នៅភូមិ កំពុងទ្រា ឃុំស្អាងភ្នុំ ស្រុកស្អាង ខេត្តកណ្ដាល ឬក៏អាចទំនាក់ទំនងមកកាន់ខ្ញុំផ្ទាល់តាមរយះលេខ៖096 9988938,085 600076 សូមអរគុណ។ចែកុទៀតផង។"



មានវីដេអូ៖



ប្រភព៖ Phorn Chetra