អភ័ព្វអ្វីម៉្លេះទេ ព្រះអង្គ ! ព្រះសង្ឃគង់នៅវត្តកម្ពុជាក្រោម មានសតិមិនល្អបន្ទាប់ពីសមត្ថកិច្ចខេត្តសៀមរាបដេាះលេង...
-

កាលពីពេលថ្មីៗនេះរឿងរាវទាក់ទិនហ្នឹងព្រះសង្ឃមួយព្រះអង្គគង់នៅវត្តកម្ពុជាក្រោម ដែលត្រូវសមត្ថកិច្ចឃាត់ព្រះកាយពេលនិមន្តទៅលេងខេត្តសៀមរាបជាមួយលោកឪពុក​មួយរយះ ក៏ត្រូវបានដោះលែងវិញ ក្រោយពេលដោះលែង ព្រះអង្គនិងឪពុក មិនមានខោអាវស្លៀកពាក់ទេ យកការ៉ុងអង្ករមកស្លៀក រួចធ្វើដំណើរមកវត្ត ដើម្បីពឹងពាក់ព្រះសង្ឃ អោយព្រះសង្ឃជួយរកខោអាវឲ្យស្លៀក និងសុំអាហាបរិភោគហេីយក៏សួរនាំព្រះអង្គទេីបដឹងថាមានសតិមិនល្អ(ឆ្កួត)បាត់ទៅហេីយ ។ ក្រោយពេលលឺដំណឹងនេះសមាគមន៍ព្រះសង្ឃខ្មែរក្រោមកំពុងតែស្វែងរកព្រះអង្គដើម្បីយកមកព្យាបាល៕


ខាងក្រោមនេះជាខ្លឹមសាររបស់គុណម្ចាស់ សុវណ្ណ ឆ័យ បានសរសេររៀបរាប "​ ពេលដែលអាត្មាសរសេរបណ្តើរទឹកភ្នែកស្រក់មកបណ្តើរ មហាសែនអាណិតព្រះអង្គណាស់ ជីវិតព្រះសង្ឃខ្មែរក្រោម អភ័ព្វអ្វីម៉្លេះទេ ពេលដែលព្រះអង្គគង់នៅកម្ពុជាក្រោម ព្រះអង្គខំបង្រៀនអក្សរសាស្ត្រខ្មែរដល់ពលរដ្ឋខ្មែរក្រោម ថែរក្សាប្រពៃណីនិងវប្បធម៌ដូនតាខ្មែរ ព្រះអង្គតែងតែរងនៅការគម្រាមកំហែងយ៉ាងខ្លាំងពីអាជ្ញាធរវៀតណាម ដោយសារតែអាជ្ញាធរវៀតណាម ធ្វើការរំខានព្រះអង្គខ្លាំងពេក ព្រះអង្គក៌ភាសព្រះកាយមករស់នៅប្រទេសទេសកម្ពុជាមួយរយៈ ហើយព្រះអង្គតែងតែចូលរួមយ៉ាងសកម្មជាមួយសហព័ន្ធខ្មែរក្រោម និងសមាគមន៍ខ្មែរក្រោម។ ថ្ងៃមួយព្រះអង្គនិមន្តទៅលេងខេត្តសៀមរាប តែត្រូវសមត្ថកិច្ចឃាត់ព្រះកាយជាមួយលោកឪពុកមួយរយៈពេល ក៏ត្រូវដោះលែងវិញ ក្រោយពេលដោះលែងហើយ ព្រះអង្គនិងឪពុក មិនមានខោអាវស្លៀកទេ ក៌យកការ៉ុងអង្ករមកស្លៀក រួចធ្វើដំណើរមកវត្ត ដើម្បីពឹងពាក់ព្រះសង្ឃ អោយព្រះសង្ឃជួយរកខោអាវឲ្យស្លៀក និងសុំអាហាបរិភោគ។ ក្រោយការដោះលែងមិនបានយូរប៉ុន្មានទេ ព្រះអង្គក៏ប្រែទៅជាសតិមិនល្អ(ឆ្គួត)ទៅវិញ ពីមុនគាត់ជាមនុស្សល្អ រៀនឆ្លាតណាស់ ហើយជួយយកចិត្តទុកដាក់ចំពោះខ្មែរក្រោមណាស់។ ឥឡូវពេលនេះសមាគមន៍ព្រះសង្ឃខ្មែរក្រោម និងសហព័ន្ធខ្មែរក្រោម សូមអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ និងព្រះសង្ឃគ្រប់ព្រះអង្គ ជាពិសេសអ្នកខេត្តសៀមរាប បើបានជួបបុរស់មានភិនភាគដូចក្នុងរូបថតនេះ សូមមេតាជួយផ្តល់ចំណីអាហារ ទឹកដល់គាត់ហូបផង នឹងជួយផ្តល់ដំណឹងនេះដល់ សមាគមន៍ព្រះសង្ឃខ្មែរក្រោមផង តាមរយៈផេក(page) សមាគមន៍ព្រះសង្ឃខ្មែរក្រោម គឺដើម្បីយកគាត់មកព្យាបាលវិញ សូមអគុណ និង អព្រះគុណ។