កំសត់ណាស់...អ៊ុំស្រីម្នាក់ គ្មានសាច់ញាតិ គ្មានប្តី រស់នៅក្នុងខ្ទមតូចមួយ ព្រមជាមួយនឹងមានជំងឺជាច្រើនមុខជាប់ខ្លួនទៀត
ពិតជាកំសត់ខ្លាំងណាស់ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Danith Angkor" បានបង្ហោះរូបភាពយ៉ាងកំសត់របស់ស្រ្តីម្នាក់ ដែលរស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា" បើបងប្អូនចង់ជួយលោកអ៊ុំ សូមជួយទំនាក់ទំនងមកតាមលេខទូរស័ព្ទខ្ញុំ ព្រោះអ្វីគាត់ខ្វះខាតខ្លាំងណាស់ មានជំងឺបួនមុខ ជាប់ខ្លួន គ្មានសូម្បីតែ១០០ ខ្មែរ គាត់អត់យ៉ាងណាក៏គាត់ខំប្រឹង ដើររើសខ្យង បេះត្រកួន យកទៅលក់ ជូនកាលថ្ងៃណាគាត់ គ្មានអាហារហូបផង ជូនកាលបានបងប្អូននៅជុំវិញភូមិ ឲ្យបន្តិចបន្តួច គាត់គ្មានគ្រួសារ គ្មានប្ដី គ្មានបងប្អូនសាច់ញាតិ ទេ សុំជួយលោកអ៊ុំផង តិចប្ដីច្រើនក្តីទំនាក់ទំនងមកតាមលេខទូរស័ព្ទខ្ញុំ015717189"។

ប្រភព៖Danith Angkor
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។