មហាជនកំពុងរិះគន់ និងជេកប់ៗទៅលើ Cambodia’s Got Talent ដែលបញ្ឍប់សមត្ថភាពដ៏អស្ចារ្យរបស់ លោកពូ កែវ ពៅ ដោយចុចប៊ូតុងខ្វែងគ្រប់គ្នា ព្រោះខ្លាចមិនហ៊ានមើល..(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កម្មវិធី​ប្រឡង​ទេព​កោសល្យ និង​សមត្ថភាព​លំដាប់​ពិភពលោក Cambodia’s Got Talent Season 2 វគ្គ Live Semi Final សប្តាហ៍ ទី ១ បានកំពុងតែរងការរិះគន់ពីសំណាក់មហាជនទូទាំងប្រទេស ដោយសារគណកម្មការ ចុចប៊ូតុង ខ្វែងគ្រប់គ្នា ទៅលើ បេក្ខជន កែវ ពៅ ដោយគាត់បញ្ចេញសមត្ថភាព សម្ដែង៖ ភ្លេងសម័យ - បុរាណ - ល្ខោនខោល។

ក្នងនោះដែរ ក្រោយពីគណកម្មការចុចប៊ុតុង ខ្វែងគ្រប់គ្នារួចមក ក៏បានបោះពាក្យសំដីថា មិនហ៊ានមើលទេ ខ្លាច និងអាចមានគ្រោះថ្នាក់ដល់ជីវិត ដូចនេះ ពួកខ្ញុំត្រូវបញ្ឃប់គាត់ជាបន្ទាន់។ មិនយូរប៉ុន្មាន ក៏ត្រូវអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នា រិះគន់ និងជេកប់ៗ ថា “បើគ្រាន់តែប៉ុណ្ណឹងខ្លាចមិនបាច់ធ្វើគណះកម្មកាទេ” “មិនងាយរកទេ​មនុស្ស​ដែល​មាន​ទេពកោសល្យ​ដូចគាត់​ អ្នករៀបចំ​កម្មវិធី​គួរណាស់តែ​ពិនិត្យ​មើលការ​សម្ដែង​សាកល្បង​របស់គាត់ជាមុនហើយ​កែតម្រូវ​គាត់ឲធ្វើបែបណាៗដែលអាច​ឲគាត់​សម្ដែង​ទៅមិនហួសពេកឬខ្វះពេក​ ព្រោះ​យើងបានដឹងហើយថា​គាត់​ជាអ្នក​បញ្ចេញ​ទេពកោសល្យ​បែប​គ្រោះថ្នាក់​ខុសពីគេដទៃ។ មិន​គួរដោយសារ​ការខ្លាចញញើត​ខ្លួនឯង​ហើយ​ធ្វើឲ្យ​បេក្ខជន​ម្នាក់ត្រូវ​បាត់បង់​អាទិភាព​ក្នុងការ​បន្ត​ទៅវគ្គ​បន្ទាប់នោះឡើយ​”។

លើសពីនេះទៅទៀត អ្នកដែលខំមិនសុទ្ទតែមិនពេញចិត្តទៅលើលទ្ធផលនេះ គួរតែឲ្យគាត់បញ្ចេញសមត្ថភាព​ ព្រោះមិនងាយរកបានទេ​ ចំនែកស្រុកគេវិញ គេលេងសាហាវជាងនឹងទៀត ហេតុគេមិនបញ្ឃប់ដូចនៅស្រុកខ្មែរ “មិនដឹងបង្កើតកម្មវិធីនេះមកធ្វើអីហើយយកគណកម្មការទាំងអស់នឹងមកធ្វើអី បើខ្លាចម្លឹង មិនត្រូវទេ”៕។

ចង់ដឹងថា យ៉ាងណា ហេតុអ្វីបានជាគាត់ចុចប៊ុតុងខ្វែង សូមទស្សនាវីដេអូខាងក្រោម៖


ទស្សនាវីដេអូ បញ្ចេញសមត្ថភាពដែលមានគ្រោះថ្នាក់