នាឳកាសបុណ្យភ្ជុំបិណ្ឌ ប្អូនប្រុសធន ម៉េងហ៊ាង ដែលជាយុវជនម្នាក់ ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៏ជាច្រើន។ កាលពីថ្ងៃម្សិលមិញ ប្អូនប្រុស ធន ម៉េងហ៊ាង ក៏បានៅសួរសុខទុក្ខលោកយាយ និងបាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ សម្ភារះប្រើប្រាស់ ដែលទទួលបានចូលរួម ឧបត្ថម ពីបណ្តាបងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក យកមកជូនដល់ លោកយាយ"។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសក៏បានរៀបរាប់យ៉ាងលំអិតថា "ស្រុក កំពង់សៀម ខេត្ត កំពង់ចាម
ថ្ងៃ ពុធ ទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ។ ថ្ងៃនេះខ្ញុំបាទ ព្រមទាំង បងប្អូនសប្បុរសជន ក្នុងឪកាស បុណ្យ ភ្ជុំបិណ្ឌ បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ សម្ភារះប្រើប្រាស់ ដែលទទួលបានចូលរួម ឧបត្ថម ពីបណ្តាបងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក យកមកជូនដល់ លោកយាយ គីម ដែលមានប្រជន្ម ៨៣ ឆ្នាំ រស់នៅម្នាក់ឯង ត្រូវកូនបោះបង់ចោល ក្នុងនោះព្រមទាំងមាន ថវិកា ៦០០,០០០ ចំនួន ជូនដល់ លោកយាយ សម្រាប់ផ្គត់ផ្គង់ នូវជីវភាព និង ទុកប្រើប្រាស់ ថែទាំសុខភាព
? ខ្ញុំបាទ ព្រមទាំង ក្រុមការងារ រួមទាំង បងៗ សូមគោរពជូនពរ បងប្អូនសប្បុរសជន ជួបប្រទះតែនឹងសេក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន និង សុខសុវត្ថិភាពគ្រប់ការធ្វើដំណើរ"។




មានវីដេអូ៖
ប្រភព៖ ធន ម៉េងហ៊ាង