អធិការនគរបាលខណ្ឌមានជ័យ ប្រគល់អំណោយដល់អតីតមន្ត្រីនគរបាល ក្រោមឱវ៉ាតដែលមានជំងឺ និងកំពុងជួបការលំបាក
-

ភ្នំពេញ ៖ បើទោះបីជាមន្ត្រីក្រោមឱវ៉ាតបានចូលនិវត្តន៍ក្ដី ក៏លោក តេង សុីណូ អធិការនគរបាលខណ្ឌមានជ័យ នៅតែគិតនឹករលឹកដល់ពួកគាត់ខ្លះដែរ ជាក់ស្ដែងនៅថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ តុលា​ ឆ្នាំ ​២០១៨ វេលា​ម៉ោង​០៩ម៉៣០នាទី ក្នុងឱកាសពិធីបុណ្យកាន់ បិណ្ឌ និង ភ្ជុំបិណ្ឌ ឆ្នាំ ២០១៨ ប្រពៃណីជាតិខ្មែរ។ 

លោកអធិការនគរបាលខណ្ឌមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌមានជ័យ បានចាត់ឲ្យមន្រ្តីក្រោមឱវាទនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនលោក វ៉ែន ចន្ថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌមានជ័យ និងជាអតីតមន្រ្តីនគរបាលនៃ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានចូលនិវត្តន៍ និង មានជម្ងឺលើសឈាម កំពុងសម្រាកព្យាលនៅផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ ផងដែរ ហើយអំណោយដែល យកមកប្រគល់នាពេលនេះរួមមាន ៖ អង្ករ០១បាវ (ទម្ងន់៥០គីឡូក្រាម) , មីម៉ាម៉ា០១កេស,ទឹកក្រូច០១កេស,ត្រីខកំប៉ុង០១យួរ និង ថវិកាចំនួន ១០០,០០០ រៀល ។

និងលោកនូ ទិនដែលបានសំរាកព្យាបាលជំងឺ ក្នុងនោះមានមីចំនួន១កេះត្រីខ ទឹកផ្លែឈើ១កេះ ថវិកា២០០០០០៛ នេះជាការយកចិត្តទុកដាក់ពីថ្នាកដឹកនាំក្នុងខណ្ឌ លោកតែងមើលឃើញពីផលលំបាកកូនចៅក្រោមឱវ៉ាតរបស់លោកហើយជាការលំបាកបន្តិចបន្ទួច ខ្លះពីក្រុមគ្រួសារផងដែ៕

ដោយៈ ភារ៉ា