អានចប់អត្ថបទនេះធ្វើឲ្យយើងកណ្តោចកណ្តែងអារម្មណ៍ក្នុងចិត្តពេលនឹកគិតដល់គ្រូពេទ្យមួយចំនួន និងវិស័យសុខាភិបាលនៅស្រុកយើង។ កូនខ្លាឃ្មុំសំឡី ក៏ត្រូវបានវះកាត់ដូចម្ចាស់ដែរ ក្មេងប្រុស Jackson Mckie អាយុ៨ឆ្នាំ ជាម្ចាស់នៃកូនខ្លាឃ្មុំសំឡីនេះថា មានបញ្ហាឈឺខួរក្បាល ត្រូវរងការវះកាត់ច្រើនដងនៅមន្ទីរសុខាភិបាល FWK នា Halifax, Nova Scotia ប្រទេសកាណាដា។ ជំងឺរបស់ក្មួយទាមទារឲ្យមានការវះកាត់តាំពីនៅតូច ហើយវេជ្ជបណ្ឌិត McNeely គឺជាអ្នកវះកាត់ក្មួយនៅគ្រាដំបូង និងលើកបន្តបន្ទាប់មក។

ថ្មីៗនេះពេលត្រៀមធ្វើការវះកាត់ ស្រាប់តែក្មេងប្រុសវ័យ ៨ឆ្នាំរូបនេះ បានសួរគាត់ថា តើអាចជួយវះកាត់ “ជួសជុល” ឲ្យកូនខ្លាឃ្មុំខ្ញុំបានដែរឬទេ? វេជ្ជបណ្ឌិត McNeely ឆ្លើយភ្លាមៗថា “បានៗ!” ព្រោះលោកដឹងថា Little baby ឈ្មោះដែលក្មេងប្រុសនេះ ដាក់ឲ្យកូនខ្លាឃ្មុំរបស់គាត់ គឺជាមិត្តស្និទ្ធស្នាលបំផុត តែងនៅក្បែរអ្នកជំងឺតូចរបស់ខ្លួន។ គ្រាន់តែទទួលពាក្យភ្លាម គាត់ក៏រៀបចំ “វះកាត់តាមសំណូមពរ” ហើយបង្ហោះលើ Twitter ថា ៖ “អ្នកជំងឺខ្ញុំពឹងខ្ញុំឲ្យជួយជួសជុលកូនខ្លាឃ្មុំ Teddy មុនពេលចាក់ថ្នាំសណ្តំឲ្យខ្លួន… តើខ្ញុំអាចបដិសេធបានទេ?!” ។

អ្វីៗគឺធ្វើដូចមែនទែនទាំងអស់ ព្រោះគាត់យល់ថា បែបនេះអាចជួយឲ្យអ្នកជំងឺរបស់គាត់រីករាយ ធូរស្រាលអារម្មណ៍។ ក្មេងប្រុស Jackson រងជំងឺទឹកខួរក្បាលហូរចេញ ដែលទាមទារវេជ្ជបណ្ឌិតត្រូវប្រើបំពង់តូចមួយ ដើម្បីប៊ូមយកទឹកទាំងនោះ ដើម្បីកាត់បន្ថយសម្ពាធលើខួរក្បាល។ ពេលនេះ Jackson កំពុងធូរស្រាល ហើយមិត្តភ័ក្តិរបស់ក្មួយ កូនខ្លាឃ្មុំក៏នៅសម្រាកថែទាំមុខរបួសក្បែរនោះដែរ។ ដើម្បីអ្នកជំងឺ សូម្បីរឿងតូចមួយក៏ពេទ្យស្រុកគេពុំអែរអង់ នឹងតម្រូវចិត្ត សំខាន់ឲ្យតែអ្នកជំងឺឆាប់ជាសះស្បើយប៉ុណ្ណោះ ៕

