ភ្នំពេញ ៖ តារាចំរៀងប្រុសស្រស់សង្ហា លោក ឆន សុវណ្ណារាជ ដែលជាតារាចំរៀងមួយរូប ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ មិត្តៗយុវវ័យ។ ខណៈពេលនេះ ម្ចាស់បទ "ផឹកលួងខ្លួនឯង" បានទម្លាយរូបឈរ ក្នុងទឹកមុខស្រងូតស្រងាត់ ហាក់មិនចង់ឲ្យមនុស្សម្នាក់ទៅណាឆ្ងាយនោះឡើយ។
ក្រោមផ្ទៃដ៏អួលអាប់ ព្រមជាមួយនឹងសំលេងខ្យល់បក់ សូរលំលេងបេះដូងក្នុងពេលនេះ ហាក់ចង់ប្រាប់ថា មនុស្សម្នាក់នេះ ក្លាយភាពឯការខ្លាំងណាស់។ ប្រិយមិត្តពិតជាការងឿងឆ្ងល់ជាក់ជាមិនខានថា តើអ្នកទាំងពីកំពុងតែធ្វើអ្វី? ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ក៏បានបង្ហោះសារយ៉ាងខ្លីថា "ឆាប់ៗនេះ"។ ភ្លាមៗក្រោយឃើញរូបភាពមិនចង់ចាកចេញបែបនេះម្ចាស់គណនីឈ្មោះ Kim Ah Na Na បានចូលខមិនបង្ហាញការសោកស្តាយថា "ម៉េចក៏បងទាំងពីរមិនជាគូនឹងគ្នាចឹងលោកអើយ"។

យ៉ាងណាមិញតាមរយៈរូបភាព និងសារនេះក៏ត្រូវបានទម្លាយថាជាសកម្មភាពថតក្នុងបទចម្រៀងថ្មីរបស់អ្នកទាំងពីរប៉ុណ្ណោះ។


























ប្រភព៖ រូប ឆន សុវណ្ណារាជ