ព្រឺរោមខ្ញាក់...ស៊ូ ដាណេ យល់សប្តិឃើញ វីជេ អាលីយ៉ា មកលេងទាំងថ្ងៃ...
ភ្នំពេញ៖ កញ្ញា ស៊ូ ដាណេ បានធ្វើឲ្យមហាជនព្រឺសម្បុរគ្រប់គ្នា បន្ទាប់ពីកញ្ញា បានរៀបរាប់ពីការយល់សប្តិ ឃើញមិត្តសំលាញ់មកលេងស្រស់ ទាំងកណ្តាលថ្ងៃ។
ជាក្មេងស្រីអភ័ព្វ រស់នៅយ៉ាងលំបាកវេទនា សព តារាម៉ូដែលវីជេ អាលីយ៉ា បានស្លាប់បាត់បង់ជីវិតអស់រយៈពេល១០០ថ្ងៃ បានមកលេងមិត្តភិក្តិទាំងកណ្តាលថ្ងៃ ធ្វើឲ្យកញ្ញាស៊ូ ដាណេ ព្រឺរោមមិនឈប់។

ក្រោយពីបានយល់សប្តិ រួចហើយកញ្ញា ដាណេ ក៏បានរៀបរាប់យ៉ាងដូច្នេះថា "មីខ្មៅឯងទៅចោលអញអស់99ថ្ងៃហើយ ស្អែកចាំអញទៅជួបនៅវត្តទួលអោយគ្រប់100ថ្ងៃ អញដឹងតែទៅហើយមិនបាច់ខំស្កាត់មកប្រាប់ទាំងកណ្តាលថ្ងៃគ្រាន់តែដេកបាន10នាទីសោះយី !!! Always love you beautiful girl"។




ប្រភព៖ រូប chhorm Channet Dane
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។