បុរសម្នាក់ស្រវឹវស្រាបើករថយន្ដឡើងលើទ្រូងផ្លូវបណ្ដាលឲ្យខូចខាតទ្រូងផ្លូវ
ណារ៉ា
-


ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដមកឡើងលើទ្រូងផ្លូវបណ្ដាលឲ្យខូចខាតសម្បត្តិជាិតហេតុការនេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ ៤៧នាទីយប់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្ដម៉ាកកូរ៉ូឡាពណ៌ខ្មៅងពាក់ស្លាកលេខភ្នំពេញ2Q-0943 បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចពេលដល់ចំណុចកើតហេតុក៏បានរេចង្កូតឡើងលើទ្រូងផ្លូវចំកណ្ដាលទ្រូងផ្លូវតែម្ដងធ្វើឲ្យខូចខាតទ្រូងផ្លូវដែលជាសម្បត្តិរបស់រដ្ឋ ចំណែកឯម្ចាស់រថយន្ដដែលបង្ករត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួននៅនិងកន្លែងកើតហេតុភ្លាមៗ។

ក្រោយពេលកើតសមត្ដកិច្ចមូលដ្ឋានបានទាក់ទងទៅនិងមន្រ្ដីជំនាញខាងចរាចរណ៍ជើងគោកដើម្បីមកធ្វើការវាស់វែងស្ទួចយករថយន្ដបង្ករទៅរក្សាទុកក្នុងការិយាល័យស្នងការអធិការដ្ឋានចរាចរណ៍ផ្លូវគោកដើម្បីយកទៅដោះស្រាយទៅតាមផ្លូវច្បាប់៕