បុរសម្នាក់រើសក្រដាសប្រាក់១០០ខ្មែរ ជាង៣០សន្លឹកមិនដឹងអ្នកណាជ្រុះ គ្រប់គ្នាបែរជាជិះកិនមិនមានអ្នកណារើស ឬក៏១០០រៀលនិងវាគ្មានតម្លៃ.....(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសបុក ឈ្មោះ ចៅគិរី សីតលត្ថោ បានសរសេររៀបរាប់ថា ហេតុអីបងប្អូនខ្មែរអើយ? ប្រសិនគ្រប់គ្នាជាកូនខ្មែរសូមមេត្តាជួយShareផង។ ចំណុចស្ពានអាកាសផ្សារដីហុយខ្ញុំបាទរើសបានប្រាក់រៀល ក្រដាស់១០០៛ ស្មើរ៣២សន្លឹក។ អ្វីដែលគួរឲ្យហួសចិត្តគឺព្រោះអ្នកខ្លះឈប់ម៉ូតូកិនលើលុយហើយមិនរើសទៀត គ្រប់គ្នាជិះហួសទៅហួសមក កិនប្រាក់រៀលដែលមានព្រះឆាយាល័ក្ខព្រះមហាក្សត្រ ចុះឡើង ឬគិតថាក្រដាស់មួយរយរៀលគ្មានតម្លៃ។ សង្ឃឹមថាបងប្អូនចូលរួមឲ្យតម្លៃប្រាក់រៀលចាប់ពីពេលនេះតទៅ។ បញ្ជាក់កាលបរិច្ឆេទ៖ ០៥/១០/២០១៨ វេលាម៉ោង៧៖០១នាទី ៕