បវរកញ្ញាផែនដីកម្ពុជា កែវ សេងលីហួរ ត្រៀមធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកម្មវិធីប្រកួត Miss Earth 2018 ហើយ
បវរកញ្ញាផែនដីកម្ពុជា កែវ សេងលីហួរ កំពុងត្រៀមធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ប្រចាំឆ្នាំមួយគឺ Miss Earth 2018 ហើយ ។

ខណៈពេលដែល កញ្ញា កែវ សេងលីហួរ ត្រៀមខ្លួនក្នុងជើងហោះហើរទៅកាន់ប្រទេសហ្វ៊ីលីពីននោះ គេកត់សម្គាល់ឃើញថា មានសារជូនពរ ជាច្រើន ឲ្យកញ្ញា ទទួលបានជោគជ័យ និង សំណាងល្អក្នុងកម្មវិធីប្រកួតខាងលើនេះ ។

តាមរយៈគណនីហ្វេសប៊ុក Miss Earth Cambodia បានឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតកញ្ញាឯកផែនដីនឹងចាប់ផ្តើម បន្ទាប់ពីបេក្ខភាពទាំងអស់បានទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទៅ ៦ ដល់ ៧ ខែតុលានាចុងសប្តាហ៍នេះ ហើយ "រាត្រីគ្រងម្កុដ" នឹងត្រូវប្រារព្ធនៅថ្ងៃទី ៣ ខែវិច្ឆិការ។






ប្រភព៖រូប Miss Earth Cambodia
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។