ភ្នំពេញ ៖ ជីវិតកើតមក បើកើតចំកូនអ្នកមាន ពិតជាសំណាងល្អ តែបើកើតចំកូនអ្នកក្រ គ្មានអីក្រៅពីខំព្យាយាមដោយខ្លួនឯង ឯកមកមើល ជីវិតក្មេងប្រុសម្នាក់បានបាក់ដៃ មានសភាពវៀច ហើយគ្មានប្រាក់ព្យាបាល ទុករហូតដល់សព្វថ្ងៃ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Laing Kimchheng បានបង្ហាញអារម្មណ៍ដល់អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «បាក់ដៃគ្មានលុយយកកូនទៅពេទ្យ ទុកឲ្យកូនវេទនាហើយថ្ងៃក្រោយ ។ សូមពុកម៉ែបងប្អូនដែលមានចិត្តធ្វើបុណ្យក្នុងវត្ត អាចជួយក្មេងម្នាក់នេះយកបុណ្យផងចុះ បើមានសទ្ធា ! សូមអរគុណ ខ្មែររួមជាតិ»។
.png?1538844738)
ក្នុងនោះដែរ ប្រភពតាមវីដេអូបានបញ្ចាក់ថា ៖ ពេលនេះអ្នកភូមិបានរៃលុយគ្នាយកទៅពេទ្យហើយ តែដៃនេះ បាក់យូរហើយពិតជាលំបាកធ្វើឲ្យត្រង់វិញណាស់ បន្ថែមលើនេះពេលមានអ្នកសួរថាហេតុអីគ្រួសារមិនយកទៅព្យាបាល ក៏ត្រូវបានប្រភពប្រាប់ច្បាស់ៗថា គាត់មានកូនដល់ទៅ 6នាក់ មានគ្រួសារអស់ 4នាក់ សល់2នាក់ ម្នាក់ពៅហ្នឹងបាក់ដៃ ម្នាក់បន្ទាប់ធ្វើការរោងចក្រយកមកចិញ្ចឹមក្នុងគ្រួសារ ។ ម្ដាយចាស់ដែរហើយ មើលថែកូន2នាក់ និងចៅម្នាក់ទៀត ។ តែម្ដាយមិនសូវយកចិត្តទុកដាក់មើលថែកូនចៅទេ»។
សូមទស្សនាវីដេអូខាងក្រោម៖
.jpg?1538844771)
.jpg?1538844773)
.jpg?1538844772)
.jpg?1538844774)