ខ្លាំងបាត់!!! ព្រួតគ្នាមកវ៉ៃយ៉ៗ ឡើងប៉ោងមុខ រួចនិយាយថា វ៉ៃច្រលំចង់គេចខ្លួន មានអីជាប់ខ្នោះទាំងអស់...
-

ភ្នំពេញៈ កាលពីវេលាម៉ោង១ៈ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខក្លឹបកំសាន្តហ្សូក តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជើងខ្លាំងមួយក្រុមមានគ្នា៥នាក់ បាននាំផឹកស៊ីបង្កជម្លោះនៅក្នុងក្លឹបរាត្រី១កន្លែង តែមិនឈានដល់អំពើហិង្សានោះទេ លុះចេញមកវិញ ជិះម៉ូតូតាមផ្លូវបំណងត្រឡប់ទៅផ្ទះ ស្រាប់តែមកដល់មុខក្លឹបមួយកន្លែងផ្សេងទៀត ក៏ស្ទុះចូលទៅវាយយុវជនម្នាក់ បណ្តាលឱ្យប៉ោងមុខមួយចំហៀង រួចបែរជានិយាយថា ច្រឡំមនុស្ស និងប្រុងគេចខ្លួន តែទីបំផុត ក៏ត្រូវក្រុមសន្តិសុខឃាត់ខ្លួនប្រគល់ឱ្យកម្លាំងអាវុធហត្ថ។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថខណ្ឌ បានចុះមកដល់បាននាំខ្លួនក្រុមបង្ក និងក្រុមជនរងគ្រោះយកមកសួរនាំបន្ត នៅទីបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធី៕