ជួយស៊ែរប្រាប់គ្នាផងកុំអោយចាញ់បោកដូចខ្ញុំ...ឱរមណីយដ្ឋានគៀនស្វាយក្រៅអើយ ខ្ញុំចង់ខ្លាចអ្នកហើយ
ណារ៉ា
-

ជារឿងគួរអោយខឹងខ្លាំងណាស់ចំពោះក្រុមអាជីវករមួយចំនួនតូចរកស៊ីមិនសុចរឹតបោកប្រាស់ភ្ញៀវ និងអតិថិជន ជាពិសេសការឡើងថ្លៃម្ហូប ទំនិញនាឱកាសរដូវបុណ្យទានតែម្ដង ។

ជាក់ស្ដែងកាលពីថ្ងៃទី០៩ តុលា ២០១៨ ត្រូវជាថ្ងៃបុណ្យភ្ជុំបិណ្ឌមានគណនេយ្យហ្វេសប៊ុកឈ្មោះ Tin Nakorn បានបង្ហោះសាររៀបរាប់ពីការរកស៊ីថោកទាបបន្លំកុហកបោកប្រាស់របស់ម្ចាស់តូបមួយកន្លែងនៅរមណីដ្ឋានគៀនស្វាយក្រៅដោយដាក់ចំណងជើងថា៖ «ឱរមណីយដ្ឋានគៀនស្វាយក្រៅអើយ ខ្ញុំចង់ខ្លាចអ្នកហើយ»។

ម្ចាស់ហ្វេសប៊ុកខាងលើបន្ដរៀបរាប់ថា៖ «ម្ចាស់តូបប្រាប់ខ្ញុំថា បើជួយយកម្ហូបអស់2មុខ មិនគិតថ្លៃតូប កង្ហា ទេ ព្រោះម្ហូប2 មុខនឹង ជិត 120000រៀលហើយ ចឹងហើយខ្ញុំថាយកមក ព្រោះគិតថាក្នុងចិត្តអាណិតគេចេះតាជួយញាុំទៅ ចាំហើយទៅទិញម្ហូបនៅផ្សារលើនឹងបន្ថែមទៀត ហើយខ្ញុំរៀបដើរទៅទិញម្ហូបថែម ហើយ ទឹកនឹងទឹកកក នៅលើកន្លែងគេហើយ គាត់មកស្ទាក់ប្រាប់ខ្ញុំទៀតថា ជួយញាុំទឹកកំប៉ុងនឹងទៅ ព្រោះគិតតម្លៃដូចគេលក់នៅក្រៅធម្មតា ហើយទឹកកកមិនគិតថ្លៃទេ ដល់ពេលចេញលុយក្នុងបុង ខ្ញុំចង់ខ្លាចហើយ គ្រាន់ទឹកកកគិត១ធុង 5000រៀល ទឹកសុទ្ធ ១ដប 5000រៀល រឿងលុយប៉ុណ្នឹងវាមិនអីទេ តែសំខាន់គាត់កុហកខ្ញុំ បោកប្រាស់ខ្ញុំ ព្រះជួយ ខ្ញុំកំពុងយល់សុបិន្តមែន ... ជួយទះកំភ្លៀងខ្ញុំអោយស្វាងតិច ខ្ញុំគ្រាន់តែប្រាប់ បើនៅកុហក ហើយធ្វើដាក់ភ្ញៀវចឹងទៀត ច្បាស់ជាលែងមានអ្នកទៅមែនទែនហើយ

នេះប៉ះខ្ញុំ ខ្ញុំមានលុយអោយ ចុះបើប៉ះក្មេងៗវិញ គ្នាអត់លុយ គិតមិចវិញហាស ខ្ញុំផុសនេះចង់អោយពួកគាត់ឃើញថា ល្មមឈប់បោកប្រាសគេទៀតទៅ ជួយស៊ែរប្រាប់គ្នាផងកុំអោយចាញ់បោកដូចខ្ញុំ» 

ប្រភព៖ Tin Nakorn