សូមបងប្អូនប្រុងប្រយ័ត្ន...ពួកនេះចង់ធ្វើសកម្មភាពប្លន់នៅតាមមុខផ្ទះខណៈពេលបងប្អូនមកពីចំងាយបើកទ្វារចូលផ្ទះ
ណារ៉ា
-

បុរសម្នាក់ប្រើប្រាស់បណ្ដាញសង្គមឈ្មោះ បង សារ៉ា ចិត្តធម៌ បានធ្វើការចែករំលែកចំណេះដឹងដើម្បីអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ព្រោះរដូវនេះជារដូវធ្វើបុណ្យ ប្រជាជនភាគច្រើនធ្វើដំណើរទៅតាមបណ្ដាខេត្ត ចំណែកទីក្រុងមានសភាពស្ងប់ស្ងាត់ណាស់ ។

ដោយជួបប្រទះហេតុការណ៍ជាក់ស្ដែងដោយសារពួកក្រុមជនសង្ស័យមានបំណងចង់ធ្វើស៊ីគាត់តែមិនបានសម្រេចគាត់ក៏បានរៀបរាប់ថា៖ 

• សូមបងប្អូនប្រុងប្រយ័ត្ន អាបីបួននាក់ដែលជិះម៉ូតូភិនភាគដូចក្នុងរូបនេះផង

• ពួកអានេះ វាចង់ធ្វើសកម្មភាពប្លន់នៅតាមមុខផ្ទះបងប្អូន ខណៈពេលដែលបងប្អូនមកពីចំងាយបើកទ្វារចូលផ្ទះ

• មុននេះពួកវាចង់ធ្វើសុីខ្ញុំដែរ តែទៅមិនរួចក៏រត់ប្រាសអាយុរៀងៗខ្លួនបាត់ទៅ

• សូមបងប្អូនមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ព្រោះរដូវបុណ្យទាន ទីក្រុងភ្នំពេញមានសភាពស្ងាត់ណាស់ ហ្វូងចោរក៏ចេញធ្វើសកម្មភាពច្រើនដែរ ។

ប្រភព៖ បង សារ៉ា ចិត្តធម៌