បើយោងតាមគណនេយ្យហ្វេសប៊ុករបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy កាលពីវេលាម៉ោង៨ព្រឹកថ្ងៃពុធទី១០ ខែតុលា ឆ្នាំ២០១៨ បានរៀបរាប់អោយដឹងថា៖

រូបលោក និងភរិយាខានដើរជីកទំពាំងឬស្សីព្រៃសែសិបឆ្នាំកន្លងទៅហើយ ព្រឹកនេះនាំគ្នាមករំលឹកអនុស្សាវរីយ៍កាលពីទើបតែរៀបការ១៣គូរ បាននាំគ្នាដើរជីករកទំពាំងនៅភូមិត្រពាំងស្តុកជិតភ្នំជីសូរ តែពេលនេះមិនមានកម្លាំងកំហែងអាចធ្វើបានដូចកាលពី៤០ឆ្នាំមុននោះទេ រូបភាពដែលភរិយាខ្ញុំធ្វើជ្រក់ទុំពាំង ដែលកូរ៉េគេធ្វើគឹមជ្រីពីឆាយថាវ នេះគ្រាន់តែចង់បន្សល់ទុកកេរ្តិ៍ឈ្មោះអោយកូនចៅជំនាន់ក្រោយៗបន្តវេនតៃប៉ុណ្ណោះ ខ្ញុំបានចុះទៅតាមស្រុក ខេត្តនានាស្ទើរតែទូទាំងប្រទេសជាពិសេសតំបន់ដែលមានទុំពាំងមិនមានឃើញ ប្រជាពលរដ្ឋយើងធ្វើដូចអីចឹងទេបើធ្វើច្រើនតែយកមកហាលថ្ងៃ អោយកើតចេញជាអាសុិតបរិភោគទៅបណ្តាលអោយប៉ះពាល់ដល់សុខភាព ធម្មតាគេបកសំបកលាងទឹកអោយស្អាត រួចហើយត្រាំទឹកបីយប់ ស្រង់យកមកដាក់គ្រឿងផ្សំសំខាន់ដាក់ស្ករត្នោតផងតែមួយយប់ជូរួចហើយយកទៅក្លាសេអាចហូបបានយូខែ ។

























