ខ្ញុំយកឪពុកមកពេទ្យ នៅពេលនិយាយរៀបរាប់ប្រាប់ពេទ្យដោយពេទ្យសួរថាកាលពីមុនធ្លាប់យកគាត់ទៅព្យាបាលនៅទីណាខ្លះ ខ្ញុំឆ្លេីយថា ៖ ឪពុករបស់ខ្ញុំធ្លាប់យកទៅព្យាបាលនៅក្រុងព្រៃនគរបន្ទាប់មកបន្តព្យាបាលនៅតែកាល់ម៉ែត អំឡុងឆ្នាំ២០១៥។នៅពេលនិយាយពាក្យ«ព្រៃនគរ»ពួកគាត់មានអារម្មណ៍ភ្ញាក់ផ្អេីល ដោយសង្កេតមេីលទឹកមុខពួកគាត់ ព្រោះខ្មែរកម្ពុជាភាគច្រេីនគេតែងហៅថា «ហូជីមិញ»។ ខ្ញុំស្គាល់ខ្មែរក្រោមម្នាក់ គាត់បានលេីកទឹកចិត្តខ្ញុំថា ពលរដ្ឋខ្មែរត្រូវតែហៅទឹកដីខ្លួនថា ជាព្រៃនគរ ព្រោះជាទឹកដីខ្មែរត្រូវបាត់បង់ដោយការឈឺចាប់និងពលីឈាមខ្មែរច្រេីនណាស់ ដែលពីពេលនោះមក ខ្ញុំមិនដែលនិយាយពាក្យថា ហូជីមិញទេ។ ពាក្យថាព្រៃនគរ នៅសល់តែឈ្មោះ តែឈ្មោះនេះពីរោះណាស់ មានវប្បធម៌ វត្តអារាមរាប់ពាន់ អក្សរសាស្រ្ត ជនជាតិខ្មែររាប់លាននាក់ រសនៅលេីទឹកដីព្រៃនគរខ្មែរក្រោមជារបស់ខ្លួន។ ពាក្យថា ហូជីមិញ ជាឈ្មោះ ដ៏គួរឲ្យឈឺចាប់ សោកសង្រេង បេីតោងសិក្សាប្រវត្តិសាស្រ្តទៅ វាមិនពីរោះហៅទេ ហេីយក៏មិនគួរហៅដែរ ខ្ញុំធ្លាប់និយាយជាមួយ យួន ប្រេីពាក្យថា «ព្រៃនគរ »តែយួនមិនបានរេីសអេីងពាក្យហ្នឹងទេ តែគេងោកក្បាល ហេីយពោលថា អូ ព្រៃនគរ ហូជីមិញ ❗️។ហេតុអ្វីខ្មែរយេីង ហៅពាក្យថា ព្រៃនគរ មានអារម្មណ៍ថាអៀនមាត់ ឬមិនទំលាប់? វាគ្មានអ្វីដែលត្រូវខ្មាស់ទេ ពាក្យថាព្រៃនគរ គឺហៅទៅសម ណាស់ ពីរោះណាស់ មានន័យណាស់ ពេលហៅយូរទៅ គឺធម្មតា មានអារម្មណ៍ ហាក់ដូចជួយអ្វីបានម្យ៉ាង ហេីយនោះជាឈ្មោះរបស់ខ្មែរយេីង។ «ដេីម្បីផ្លាស់ប្តូរពិភពលោកបាន ដំបូងត្រូវផ្លាស់ប្តូរខ្លួនយេីង ដេីម្បីផ្លាស់ប្តូរខ្លួនយេីងបាន ដំបូងបង្អស់ត្រូវផ្លាស់ប្តូរមាត់របស់យេីងសិន» ។អរគុណ

ព្រៃនគរ ជាទីក្រុងដ៏សំខាន់ និងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម និងជាអតីតកំពង់ផែពាណិជ្ជកម្ម ដ៏សំខាន់មួយនៃអាណាចក្រខ្មែរ មុនពេលជនជាតិ យួនភៀសខ្លួនមករស់នៅក្នុងអំឡុងសតវត្សរ៍ទី១៧ ។ ក្រោយពេល ស្តេចខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បានរៀបអភិសេកជាមួយស្នំស្តេច យួនមក ព្រៃនគរ ត្រូវបានជនជាតិយួនហៅថា ខេត្តយ៉ាឌិន (Gia Định Thành嘉定) នាឆ្នាំ១៧៩០ តាមស្តេចឈ្មោះ ង្វៀង-អាញ់(Nguyễn Ánh阮福映 )។ ក្រោយពេលបារាំង កាន់កាប់ បានទីក្រុងព្រៃនគរ នាឆ្នាំ ១៨៥៩ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតីបារាំងឈ្មោះ Jules Grévyបានចេញបទបញ្ជាមួយក្នុងការបង្កើត ព្រៃនគរ ទៅជាទីក្រុងសៃហ្គន (Thành Phố Sài Gòn西贡市 ) ។ ក្នុង សម័យអាណានិគមនិយមបារាំង ព្រៃនគរ ជាមជ្ឈមណ្ឌល ដ៏សំខាន់ មិនត្រឹមតែពាណិជ្ជកម្មទេវាថែមទាំងជា មជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំងសហព័ន្ធឥណ្ឌូចិន និងត្រូវបានគេចាត់ទុកថាជា «ទីក្រុងប៉ារីសនៃ បូព៌ាប្រទេស» (Paris in the Orient) ។

ក្រោយពីរបបសាធារណរដ្ឋវៀតណាម ដែលមានសហរដ្ឋអាមេរិកគាំទ្រត្រូវ បានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុងព្រៃនគរ ត្រូវបានបក្សកុម្មុយនិស្ត វៀតណាម ប្តូរឈ្មោះជាភាសាយួនថា ទីក្រុងហូជីមិញ (Thành phố Hồ Chí Minh胡志明市 ) ដើម្បីរំឮក ដល់ឈ្មោះមេដឹកនាំ បក្សកុម្មុយនិស្តយួន ហូ-ជីមិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ និងជាមជ្ឈ មណ្ឌល សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដ៏សំខាន់របស់ប្រទេសបក្សកុម្មុយនិស្ត សាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រភព៖ ខាន់ ភូមិន្ទ