ចាក់ដោត...អ្នកមីងម្នាក់សួរមួយសំណួរទៅឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ថា៖ «មានគេបើក​គណបក្ស​ខ្មែរ​ឈប់​ក្រដែរតើហេតុ​អី​បានជា​ខ្ញុំ​នៅតែ​ក្រអីចឹង​ ?»
ណារ៉ា
-

កាលពីវេលាម៉ោង​១១ព្រឹក​ថ្ងៃ​ពុធ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងភរិយាបានធ្វើ​ដំណើរឆ្លងកាត់​ទីជនបទ​ដាច់ស្រយាល​ភូមិ​ស្វាយ​បង្គំ​ ឃុំស្គុស​ ស្រាប់តែជួបលោកប្អូន ម៉ែន​ ភី​ ​អាយុ​៥៤ឆ្នាំ​ យាយគាត់ឈ្មោះ ​ងួន​ ភាព​ មានកូនបីនាក់​រស់នៅ​តែពីរនាក់តាយាយ​កណ្តោច​កណ្តែង​កណ្ដាល​ព្រៃ​ មិនដែល​ឃើញ​កូន​មួយ​ណា​មកអឺតមើលម្តងណាទេ​ ។

ឯកឧត្តមបណ្ឌិតបន្ដថា៖ ធ្លាប់ឃើញ​កូនគាត់មកម្តងដែរគឺមកយកប្លង់ដីទៅ​បញ្ចាំបាត់​។ បន្ទាប់មកគាត់​សួរ​ខ្ញុំ​ថា​៖ មានគេបើក​គណបក្ស​ខ្មែរ​ឈប់​ក្រដែតើហេតុ​អី​បានជា​ខ្ញុំ​នៅតែ​ក្រអីចឹង​ ? 

ឯកឧត្តមបណ្ឌិតប្រាប់ថា៖ «សំនួរ​នេះ​សុំទុកអោយ​ប្រីយមិត្ត​FBយើងជួយឆ្លើយផង​បើអាច​ឆ្លើយ​បាន​ ចំពោះ​ខ្ញុំ​សុំមិនចាំបាច់​ឆ្លើយ​ទេ​បើឃើញផ្ទាល់ភ្នែកទៅហើយ​ ។»


ប្រភព៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy