ឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពចាប់រំលោភទៅលើកុមារី អាយុ​៥ឆ្នាំ តែ​មិនបាន​សម្រេច ព្រោះតែ.....
-

ព្រៃវែងៈ កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ​ជ្រៃ.ខ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង។ ជនសង្ស័យ​ម្នាក់មានឈ្មោះ ជឿន សារ៉ាន់ ភេទ​ប្រុស អាយុ ២១ឆ្នាំ រស់នៅ​ភូមិ​.ឃុំ ខាងលើ។​ បានធ្វើសកម្មភាពចាប់រំលោភទៅលើកុមារីម្នាក់ អាយុ​ទើប៥ឆ្នាំ តែ​មិនបាន​សម្រេច។

មុន​កើតហេតុ ជនសង្ស័យ​ល្បួង​នាំ​ក្មេងស្រី​ខាងលើ ចូលក្នុង​បន្ទប់ទឹក ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច បន្ទាប់ពី​បងប្រុស​របស់​ក្មេងស្រី​ទៅ​ទាន់ ហៅ​ចេញ ហើយ​ប្តឹង​ប៉ូលីស​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង។ ជនសង្ស័យ​បានសារភាពថា ខ្លួ​ន​ពិតជា​នាំ​ក្មេងស្រី​ខាងលើ​ចូលក្នុង​បន្ទប់ទឹក ប៉ុនប៉ង​រំលោភ​ពិតប្រាកដ​មែន។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ស្រុក បន្ត​តាម​នីតិវិធី ៕