រតនគិរីៈ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ជនសង្ស័យជាឪពុកចុង មានឈ្មោះ ជា វិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំខាងលើ។ ត្រូវបានបងប្រុសនារីរងគ្រោះ ប្តឹងសមត្ថកិច្ចជំនាញចុះមកឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះជាកូនចុង មានឈ្មោះ គ. ស.ន.ទ. ស្រីអាយុ13ឆ្នាំ។ ជាច្រើនលើកច្រើនសារ ដោយទ្រាំនឹងអំពើថោកទាបមិនបាន នារីរងគ្រោះបានសម្រេចប្រាប់រឿងរ៉ាវដល់បងប្រុសតែម្ដង។

ក្មេងស្រីរងគ្រោះបាននិយាយថា ឱពុកចុងបានចាប់ខ្លួនរំលោភរាប់ភ្លេចចំនួនដង តាំងតែពីឆ្នាំ២០១៧មកម្ល៉េះ ហើយបានគំរាមសម្លាប់ចោល បើសិនជាហ៊ានប្រាប់អ្នកដទៃ។ និយាយបន្តថា ថ្ងៃរំលោភចុងក្រោយគឺនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣រសៀល នៅចំណុចលើផ្ទះរបស់ខ្លួន (បានសំរេច) ហើយបានគំរាមមិនឲ្យប្រាប់អ្នកណា បើប្រាប់ នឹងត្រូវសម្លាប់ចោល ។ ដោយទ្រាំនឹងអំពើថោកទាប របស់ឪពុកចុងសារជាតិជាសត្វតិរិច្ឆាននេះមិនបាន នារីរងគ្រោះក៏សម្រេចចិត្តប្រាប់បងប្រុសបង្កើតរបស់ខ្លួន ហើយបងប្រុសនោះ ក៏រាយការណ៍ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងច្រេស ដើម្បីជួយអន្តរាគមន៍តែម្តង ៕
