ភ្នំពេញ៖ បើយោងតាមគណនី លោក ផែង វណ្ណៈ បានបង្ហោះរូបភាពអមជាមួយនឹង ខ្លឹមសារលើបណ្តាញសង្គមហេ្វសប៊ុករបស់លោកថា៖

"លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ៖ មន្ត្រីចរាចរណ៍ជំរិតលុយចិនគួរតែបណ្ដេញចេញពីគ្របខណ្ឌនគរបាលជាតិ
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយខ្ញុំដឹងុននេះបន្តិចថា លោកបានកោះហៅមន្ត្រីនគរបាលចរាចរ ដែលយកតួនាទី ទៅជំរឹតទារលុយជនជាតិចិន បើកបរល្មើសច្បាប់ចរាចរមកសួរនាំហើយ ។ បន្ទាប់ពីសាកសួររួចលោកឧត្ដមសេនីយ៍ទោ ស្នងការ នឹងស្នើសុំថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត ។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិនបានបន្ថែមអោយដឹងទៀតថា បើតាមជំហររបស់លោក ទង្វើរបស់មន្ត្រីចរាចររូបនោះ សមតែបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិទើបត្រូវ ព្រោះធ្វើអោយបាត់បង់កិត្តិយសមន្ត្រីនគរបាលជាតិទូទាំងប្រទេស "។


មានវីដេអូ៖
ប្រភព៖ Pheng Vannak News