ដេនីក្វាន់ បង្ហើបគម្រោងវះកាត់លើផ្ទៃមុខជាច្រើនផ្នែក ក្រោយពង្រីកដើមទ្រូងជោគជ័យ
-

ភ្នំពេញៈ កាលពីពាក់កណ្តាលឆ្នាំនេះ តារាសិចស៊ីស្រីល្បីឈ្មោះ កញ្ញា ដេនី ក្វាន់ បានបញ្ចេញរូបថតសិចស៊ីស្រស់សោភាមួយសន្លឹកដែលធ្វើឲ្យអ្នកបានឃើញមិនសរសើរមិនបានក្រោយពីនាងបានវះកាត់ពង្រីកដើមទ្រូងជាថ្មី។ តារាស្រី និងជាអ្នកជំនួញគ្រឿងសម្អាងលេចធ្លោរនេះគ្រោងនឹងធ្វើការវះកាត់ផ្នែកជាច្រើនទៀតនៅលើផ្ទៃមុខ។

​ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសលប់ចោលការដាក់បម្រាម ហាមមិនឲ្យប្រឡូកសិល្បៈរបស់តារាស្រីដេនីក្វាន់ ក្តីក៏នាងនៅតែមិនទាន់សម្រេចចិត្តចូលប្រឡូកក្នុងការងារសិល្បៈនៅឡើយ ដោយនាងលើកហេតុផលថា មិនមានពេលវេលាសម្រាប់ការងារសិល្បៈនោះទេ ព្រោះតែមមាញឹកនឹងការងារមុខជំនួញ និងទុកពេលវេលាថែសម្រស់នោះ។ ក្នុងអំឡុងខែឧសភា តារាស្រី ដេនី ក្វាន់ បានធ្វើការវះកាត់ដើមទ្រូងជាថ្មី ក្រោយពីវះកាត់លើកដំបូងធ្វើឲ្យនាងមិនពេញចិត្ត។ តារាស្រីរូបនេះបានទម្លាយពីគម្រោងធ្វើការវះកាត់ជាច្រើនផ្នែកនៃផ្ទៃមុខដូចជា វះកាត់ច្រមុះ កាត់ស្លាប់ច្រមុះ វះកាត់បបូរមាត់ វះកាត់ចង្ការ និងវះកាត់ត្របកភ្នែកជាដើម ៕