ម្ចាស់ គ្លីនិក ឯកទេសឆ្អឹង សុិក ធីរះ ប្រកាសរកក្មេងប្រុសម្នាក់ ដែលបានបាក់ដៃ ដើម្បី...(មានវីដេអូ)
-

កាលពីពេលថ្មីៗនេះ មានគណនី Laing Kimchheng បានធ្វើការបង្ហោះពីរូបភាពរបស់កម្មប្រុសម្នាក់ បាក់ដៃ គ្មានលុយយកកូនទៅពេទ្យ ទុកឲ្យកូនវេទនាហើយថ្ងៃក្រោយ ។


ក្រោយពីមានការចែករំលែកតៗគ្នា រួចមក ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhim Pheary ក៏បានបង្ហោះសារ ព្រមទាំងប្រកាសរកប្អូនប្រុសដែលបាក់ដៃនោះ ព្រមទាំងបានសរសេររៀបរាប់ថា​ "ក្នុងនាម នាងខ្ញុំជាម្ចាស់គ្លីនិក ឯកទេសឆ្អឹង សុិក ធីរះ ទាំងពីរសាខា។ នាងខ្ញុំសូមប្រកាសរកក្មេងដែលបានបាក់ដៃនេះ មកធ្វើការព្យាបាលដោយវះកាត់កែតម្រង់ឆ្អឹងនេះអោយត្រង់ល្អដូចដើមវិញដោយមិនគិតថវិកាអ្វីទាំងអស់

ទំនាក់ទំនងលេខទូរស័ព្ទនាងខ្ញុំផ្ទាល់ : 098 666 908"។




ប្រភព៖ Chhim Pheary