អត់យល់? មានមូលហេតុអ្វី ដែលត្រូវមកកាប់ដើមឈើធំៗ តាមដងវិថី? ក្នុងក្រុងភ្នំពេញ ឬមកពីី....
-

បើយោងតាមគណនីហ្វេសបុកឈ្មោះ Samnang Dyna បានសរសេរថា "ពិតជាស្តាយដែលទៅកាប់ដើមឈើធំៗអស់ជាច្រើនដើមនៅដងវិថីដេអិនផ្សារដេប៉ូស្នាមនៅថ្មីៗ។ មានមូលហេតុអ្វីដែលត្រូវកាប់ដើមឈើធំៗតាមដងវិថី? ឆ្ងល់សួរដូចឆោតទៅបងប្អូនក្នុង FB ហេតុអី្វបានជាត្រូវកាប់ដើមឈើធំៗជាច្រើនដើមនៅដងវិថី ? ខ្លាចដួលរលំ ឬក៏ខ្លាចបាំងយីហោ?

ប្រសិនជាខ្លាចបាំងយីហោគួរកាប់មែកនៅខាងក្រោមនិងទុកអោយដុះលូតឡើងខ្ពស់ទៅលើទៅវាផុតទៅហើយ។ ម្យ៉ាងមានមែកចាស់ៗដែលងាប់រះចេញទៅចប់ទៅហើយ មិនចាំបាច់ទៅកាប់ទាំងគល់ចឹងទេ។ សង្ឃឹមថាលោកចៅហ្វាយក្រុង នឹងយកចិត្តទុកដាក់លើបញ្ហាដើមឈើនៅក្នុងក្រុង អរគុណ11/10/18" ៕ 

ប្រភពៈ Samnang Dyna