ខ្លោចចិត្តណាស់...ពីរនាក់ ឪពុកកូន រស់យ៉ាងវេទនា ក្នុងស្ថានភាពងងឹតភ្នែក ពេលខ្លះក៏មានអ្នកជិតខាងយកបាយម្ហូបមកជូន ពេលខ្លះក៏គ្មានអ្វីហូប ត្រូវរស់នៅក្នុងខ្ទះយ៉ាងកំសត់ រង់ចាំការជួយពីពុកម៉ែ បងប្អូន...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា"Ah Rathana" បានធ្វើការបង្ហោះពីជីវិតដ៏កំសត់របស់ ឪពុកកូនពីរនាក់ ស្ថិតនៅក្នុងស្ថានភាពងងឹតភ្នែកទាំងពីរនាក់។ កាលពីមុនកូនស្រីភ្នែកនៅភ្លឺខ្លះបាន ដើរសុីឈ្នួលកោសខ្យល់​ បោកខោអាវ​ លាងចាន​ ឲ្យគេ ដោយបានប្រាក់បន្តិបន្តួច គ្រាន់ចិញ្ចឹមឪពុក តែពេលបែរមកងងឹតភ្នែកទាំងសងខាង ធ្វើអ្វីក៏មិនកើតដែរ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុបានរៀបរាប់ថា "កុំដាច់ចិត្តអូសរំលងអី​ សូមមេត្តាជួយ​ Share ដើម្បីអោយសប្បុរសជនជួយលោកតា​ និងអ៊ុំស្រី​ ??? ​លោកតាឈ្មោះ​ អៀង​ ព្រះជន្ម​ 81 ឆ្នាំ​ និង​ អ៊ុំស្រីអូន​ អាយុ​ 50 ឆ្នាំ​ រស់នៅភូមិគោកងួន​ ឃុំ្រពាំងឫស្សី​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​ រាល់ថ្ងៃពួកគាត់ទាំង២រស់នៅយ៉ាងវេទនា​ ដោយងងឹតភ្នែកមើលមិនឃើញទាំង២នាក់​ កាលមុនអ៊ុំស្រីនៅមើលឃើញខ្លះហើយដើរសុីឈ្នួលកោសខ្យល់​ បោកខោអាវ​ លាងចាន​ អោយគេបានប្រាក់បន្តិចបន្តួចចិញ្ចឹមឳពុកជរាដែលមើលមិនឃើញ​ និងមានជម្ងឺប្រចាំកាយ​ ប៉ុន្តែពេលនេះអ៊ុំស្រីងងឹតភ្នែកមើលអ្វីមិនឃើញ​ បានអ្នកជិតខាងជូនបាយសម្លរបន្តិចបន្តួច​ ថ្ងៃខ្លះគ្មានអ្វីហូបទេ​ រីឯផ្ទះវិញគឺធ្លុះធ្លាយគ្រប់ទីកន្លែង​ ពេ​លភ្លៀងម្ដងៗលិចមិនអាចសំរានបាន​ អាស្រ័យហេតុនេះនាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនក្នុង​ និងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភដល់ពួកគាត់ផងដើម្បីធ្វើតូចល្មម​ និងទិញគ្រឿងឧបភោគបរិភោគជូនពួកគាត់​ ??? ភ្ជុំរួចនាងខ្ញុំនឹងទៅជួបពួកគាត់ម្ដងទៀត​ បើបងប្អូនសប្បុរសជនមានបំណងចង់បរិចាកថវិការដើម្បីជួយពួកគាត់សូមទំនាក់ទំនងតាមលេខទូរស័ព្ទ​ 010341984

ដោយក្តីគោរព​ ???។



មានវីដេអូ៖