២ថ្ងៃជាប់គ្នា ក្នុងខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរ ជាង៩ម៉ឺននាក់...!
-

បាត់ដំបងៈ រយះពេល២ថ្ងៃចុងក្រោយ (០៩-១០ ខែតុលា ឆ្នាំ២០១៨) នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរ ជាង៩ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍ពីស្នាក់ការ ប្រឆាំងចារកម្មខេត្តបាត់ដំបង។

ផ្អែកតាមរបាយការណ៍ឲ្យដឹងថាៈ ស្ថិតិភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្ត ទស្សនាតាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តបាត់ដំបង សម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ សរុប 31,711 នាក់ ភ្ញៀវទេសចរជាតិចំនួន 31,640 នាក់ និងអន្តរជាតិចំនួន 71នាក់។ ក្នុងនោះមានដូចខាងក្រោម៖

១.រមណីយដ្ឋាន ប្រាសាទភ្នំបាណន់ (ភ្ញៀវជាតិ 5,506 នាក់ ភ្ញៀវអន្តរជាតិ 36 នាក់)

២.រមណីយដ្ឋាន អាងកំពីងពួយ (ភ្ញៀវជាតិ 5,000 នាក់ ភ្ញៀវអន្តរជាតិ ០០នាក់)

៣.រមណីយដ្ឋាន ភ្នំសំពៅ (ភ្ញៀវជាតិ 2,760 នាក់ ភ្ញៀវអន្តរជាតិ 27 នាក់)

៤.រមណីយដ្ឋាន ប្រាសាទឯកភ្នំ (ភ្ញៀវជាតិ 328 នាក់ ភ្ញៀវអន្តរជាតិ 08 នាក់)

៥.ឡូរីជើងភ្នំបាណន់ (ភ្ញៀវជាតិ 5,150 នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)

៦.រមណីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ (ភ្ញៀវជាតិ 9,140 នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)

៧.រមណីយដ្ឋាន សុភមង្គល (ភ្ញៀវជាតិ 2,500 នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)

៨.រមណីយដ្ឋាន ហ្គោលដិនហៀល (ភ្ញៀវជាតិ 1,300 នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)។

*ស្ថិតិភ្ញៀវទេសចរក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ស្ថិតិភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តទស្សនាតាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តបាត់ដំបង សរុប 49,631 នាក់ ភ្ញៀវទេសចរជាតិចំនួន 49,570 នាក់ និងអន្តរជាតិចំនួន 61 នាក់ ក្នុងនោះមានដូចខាងក្រោម៖

១.រមណីយដ្ឋាន ប្រាសាទភ្នំបាណន់ (ភ្ញៀវជាតិ 8,321 នាក់ ភ្ញៀវអន្តរជាតិ 21 នាក់)

២.រមណីយដ្ឋាន អាងកំពីងពួយ (ភ្ញៀវជាតិ 8,000 នាក់ ភ្ញៀវអន្តរជាតិ ០០នាក់)

៣.រមណីយដ្ឋាន ភ្នំសំពៅ (ភ្ញៀវជាតិ 1,830 នាក់ ភ្ញៀវអន្តរជាតិ 30 នាក់)

៤.រមណីយដ្ឋាន ប្រាសាទឯកភ្នំ (ភ្ញៀវជាតិ 80 នាក់ ភ្ញៀវអន្តរជាតិ 10 នាក់)

៥.ឡូរីជើងភ្នំបាណន់ (ភ្ញៀវជាតិ 9,800 នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)

៦.រមណីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ (ភ្ញៀវជាតិ 15,200 នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)

៧.រមណីយដ្ឋាន សុភមង្គល (ភ្ញៀវជាតិ 3,400 នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)

៨.រមណីយដ្ឋាន ហ្គោលដិនហៀល (ភ្ញៀវជាតិ 3,000 នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់) ។

សរុបទាំង២ថ្ងៃភ្ញៀវ មានចំនួន ៩១,១២៨ នាក់ កើន ១៥.២៤ % បើប្រៀបធៀបឆ្នាំ២០១៧ មានចំនួន ៧៩,០៧៥ នាក់ ៕