មន្ទីរទេសចរណ៍ខេត្តព្រះសីហនុថា ភ្ញៀវមកកម្សាន្តខេត្តព្រះសីហនុ អំឡុងភ្ជុំបិណ្ឌឆ្នាំនេះ ថយចុះ ខ្លាំងជាងឆ្នាំមុន...
-

ព្រះសីហនុៈ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុថា ភ្ញៀវទេសចរ ដែលមកកម្សាន្តរយៈពេល៣ថ្ងៃ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ ថយចុះបើប្រៀបធៀប ទៅនឹងឆ្នាំ២០១៧ កន្លងទៅ។ ស្ថាប័ននេះបានឲ្យដឹង តាមរយៈរបាយការណ៍មួយរបស់ខ្លួនថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៨-១០ ខែតុលា ឆ្នាំ២០១៨ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៏ប្រមាណ ៧៩.៥៨៧ នាក់ ថយចុះ ១៣,៤៩% ។ ក្នុងនោះមានភ្ញៀវជាតិ ៧៣.១៧៧នាក់ ថយចុះ ១៦,២៧%។

ភ្ញៀវអន្តរជាតិ ៦.៤១០នាក់ កើនឡើង ៣៩,៣៤%។ ចំណែក ភ្ញៀវមកកម្សាន្តតាមរមណីយដ្ឋាននានា មានចំនួនសរុប ៧.៩៣៩ នាក់ ក្នុងនោះ រមណីយដ្ឋានក្បាលឆាយមាន ៥.៣១៩ នាក់ បរទេស១៥០នាក់  រមណីយដ្ឋានថ្មរូងមាន ១.២៤០ នាក់ បរទេស ៤៨ នាក់ , រមណីយដ្ឋានពិកនិកមាន ១.៣៨០ នាក់ បរទេស ៣៩៤ នាក់ ។ សំរាប់ភ្ញៀវទៅទស្សនាតាមបណ្តាកោះនានា រយៈពេល៣ថ្ងៃមាន សរុប ២.៦៩៥នាក់ (ស្រី១.២០៥នាក់)  ភ្ញៀវជាតិសរុប ៦០៥នាក់ (ស្រី ២៨៦នាក់)  ភ្ញៀវអន្តរជាតិ ២.០៩០នាក់ ( ស្រី៩២៤នាក់) ៕