ស្ងាត់ៗ...សេង មង្គល បង្ហាញវត្តមានយ៉ាងស្រស់សង្ហា ក្នុងកម្មវិធីថៃ Take Me Out Thailand ដើម្បីរកសង្សារ... (មានវីដេអូ)
-

ថៃ៖  ប្រិយមិត្តពិតជាបានស្គាល់តារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាពលោក សេង មង្គល នាពេលកន្លងមករួចមកហើយ ដោយរូបលោកតែងតែបានសម្តែងខ្សែភាពយន្តជាច្រើន និងជាពិធីករដ៏ស្រស់សង្ហាផងដែរ។ ខណៈពេលដែលរូបលោកបានបង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់ប្រទេសថៃ ដែលមានឈ្មោះថា Take Me Out Thailand ដែលជាហេតុធ្វើ ឲ្យអ្នគគាំទ្ររូបលោក មានការភ្ញាក់ផ្អើល  ។


យ៉ាងណាមិញ នៅលើវីដេអូមួយក្នុងកម្មវិធីនោះ បានឲ្យដឹងថា តារាសម្តែងរូបនេះ បានចូលរួមក្នុងកម្មវិធីដើម្បីរកសង្សារផងដែរ។ នៅក្នុងកម្មវិធីមួយនេះ​ លោក សេង មង្គល​ ត្រូវបានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ ពីសមត្ថភាពរបស់លោកដែល អាចនិយាយភាសាថៃបានយ៉ាងល្អ ដោយមិនចាំបាច់មានអ្នកបកប្រែទេ។ 


ជាចុងបញ្ចាប់កម្មវិធី រូបលោកក៏សម្រេចចិត្តជ្រើសរើសយកបេក្ខនារីជនជាតិថៃម្នាក់ដ៏ស្រស់ស្អាត ក្នុងចំណោមស្រីៗដែលជាបេក្ខនារីជាច្រើនរូបផងដែរ៕



មានវីដេអូ៖