កូនស្រីអ្នកណាណ៎ ស្អាតហើយចិត្តល្អទៀត! វ៉ាង ស្រីណូ យកថវិការ១ម៉ឺនដុល្លារ ជួយដល់វត្តមួយកន្លែង ដែលកំពុងតែសាងសង់.... (មានវីដេអូ)
ភ្នំពេញ៖ ហាក់ស្ងាត់ពីសិល្បៈមួយរយៈពេល តែតារាសម្ដែងស្រី កញ្ញា វ៉ាង ស្រីណូ នៅតែទទួលបានការចាប់អារម្មណ៍ជានិច្ចពីសំណាក់មហាជន ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី កញ្ញា វ៉ាង ស្រីណូ ក៏បាននាំយកថវិការចំនួន១ម៉ឺនដុល្លារ ទៅជូនដល់ព្រះសង្ឃ ដែលគង់នៅឯវត្ត មួយកន្លែង ដែលកំពុងតែសាងសង់ឡើង។

យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា វ៉ាង ស្រីណូ ក៏បានរៀបរាប់ថា "បច្ច័យចូលរួមកសាងសាលាឆន្ទ័ 10000$ ( ១មុឹនដុល្លា )
ម្ចាស់ដេីមបុណ្យ : ប៉ា និង ម៉ាក់ : 5000$
ម្ចាស់ដេីមបុណ្យ : កញ្ញា វ៉ាង ស្រីណូ និងប្អូនប្រុសជុង 5000$
ចូលរួមក៏សាង បល័ង្គព្រះ ( ទាំងមូល ) ព្រៈអង្គសំរិតអង្គធំ ( កណ្ដាលវត្ត ) សសរធំកណ្តាលវិហារ៤ដេីម
សង្ឃឹមថាមិត្តទាំងអស់នឹងគាំទ្ររអំពេីរល្អ និង ការកសាងវិស័យសាសនា"។




មានវីដេអូ៖
ប្រភព៖Vang Sreyno
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។