ខ្លាំងបាត់ ប្លែកៗ!!! ខឹងគេចាក់ស្រាថ្នាំឱ្យផឹក ទ្រាំមិនបានវ៉ៃក្បាល មួយចានចង្កឹះដេរ១០ថ្នេរ
-

ខេត្តកណ្តាលៈ កាលពីវេលាម៉ោង១៧ៈ០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ យុវជនម្នាក់ មានឈ្មោះ នូ សុភាព ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល មុរបរកម្មករ រងរបួសក្បាលដេរចំនួន១០ថ្នេរ ដោយសារចាក់ស្រាថ្នាំឲ្យជនសង្ស័យម្នាក់ មានឈ្មោះ ផល ជា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកម្មករ (ឃាត់ខ្លួន)។

សមត្ថកិច្ចបានបញ្ចាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងអង្គុយផឹកស្រាថ្នាំ លាយកូកាកូឡាជាមួយមិត្តភ័ក្ត (ប្រុសស្រីចំនួន០៦នាក់) ផ្សេងទៀត នៅអាហារដ្ឋានមួយកន្លែងមានយីហោឈ្មោះ សំ ផា ស្ថិតនៅចំណុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យក៌ផឹកជាមួយមិត្តភក្តិ នៅក្បែរគ្នាដែរ។ ពេលកំពុងអង្គុយផឹកនោះ ជនសង្ស័យបានដើរមកកន្លែងជនរងគ្រោះផឹក? ភ្លាមៗនោះមានមិត្តភក្តិរបស់ជនរងគ្រោះម្នាក់ឈ្មោះ ប៉េ បូរិន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយបានចាក់ស្រាថ្នាំមួយកែវហុចទៅឲ្យជនសង្ស័យផឹក?

តែជនសង្ស័យមិនផឹកបានចាក់ស្រានោះចោលទៅលើដី រួចស្ទុះទៅដាល់ជនរងគ្រោះមួយដៃ និងយកកូនចានចង្កឹះវាយទៅលើក្បាលជនរងគ្រោះមួយចាន បណ្តាលអោយបែករងរបួសដេរចំនួន១០ថ្នេរ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។

ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តចាត់ការតាមនីតិវិធី ៕