សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមលៀងសាយភោជន៍ជាមួយមេដឹកនាំអាស៊ាន
ណារ៉ា
-


នៅយប់ថ្ងៃទី ១០ តុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ លោក យ៉ូកូ វីដូដូ ប្រធានា ធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងលោកជំទាវដើម្បីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនប្រមុខរដ្ឋ , ប្រមុខ រដ្ឋាភិបាល និងថ្នាក់ដឹកនាំអាស៊ាន, ព្រមទាំងអគ្គលេខាធិការ UN, អគ្គលេខាធិការអាស៊ាន, ប្រធានមូល និធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ដែលបានអញ្ជើញចូលរួមវេទិកានៃ ជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ IMF និង World Bank ឆ្នាំ២០១៨ នៅកោះបាលីស្អែកនេះ។

នៅក្នុងពិធីដ៏អធិអធមនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី យ៉ូកូ វីដូដូ បានវាយតម្លៃខ្ពស់ចំពោះមេដឹក នាំនៃប្រទេសអាស៊ាន និងមន្រ្តីតំណាងគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំងពីរ ព្រមទាំងអង្គការសហប្រជាជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញចូលរួមតាមការអញ្ជើញរបស់លោកផ្ទាល់។ យើងទាំងអស់គ្នាពិតជារីករាយខ្លាំងណាស់ចំពោះកិច្ចប្រជុំក្នុងឆ្នាំ២០១៨ នេះដែលកំពុងវិវត្តន៍ទៅស្របពេល ដែលពិភពលោកកំពុងរកដោះស្រាយនូវបញ្ហាមួយចំនួនដែលយើងនឹងរួមគ្នាពិភាក្សាដោះស្រាយនៅក្នុង កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅថ្ងៃស្អែកនេះ៕