អត់ប្រយោជន៏មែន មិនបានជួយហើយ នាំបញ្ហាឲ្យអ្នកដ៏ទៃទៀត!!! មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ស្រវឹងស្រឿងៗ ផ្ទុះអាវុធជាង ១០គ្រាប់ បណ្ដាលឲ្យកម្លាំង​សន្តិសុខម្នាក់ រងរបួសជើង​ធ្ងន់​ធ្ងរ ពេលចុះបង្រ្កាបក្រុមក្មេងស្ទាវ
-

ភ្នំពេញៈ​ កាលពីវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។ មានហេតុការណ៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ មុនដំបូង គេឃើញ ក្រុមក្មេងទំនើងកំពុងវៃតប់គ្នា ហើយនាំគ្នាឡើងជិះម៉ូតូរត់ បន្ទាប់មកសមត្ថកិច្ចក៏ជិះម៉ូតូប្រដេញតាមរហូតមកដល់ផ្លូវបេតុង​ ម្ដុំផ្ទះល្វែង សង្កាត់ទួលសង្កែ​២ ខណ្ឌឬស្សីកែវ​ ខណ្ឌឬស្សីកែវ។ 

ក៏បានឃាត់អោយឈប់​ ដើម្បីសុំ​ឆែកឆេរ​ ស្រាប់តែមានបុរសម្នាក់ ​ស្រវឹង​ទន់ខ្លួនគួរសមដែរ​ និងស្លៀកពាក់ស៊ីវិល​ តែជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស បានកាន់កាំភ្លើងខ្លីមួយដើម ម៉ាក Lock​ មកផ្ទុះអាវុធជាង ១០គ្រាប់បន្តបន្ទាប់តែម្ដង ផ្អើលក្រុមក្មេងទំនើងទាំងនោះ បានរត់ចែកជើងគ្នាបាត់អស់ គ្រាប់កាំភ្លើង បានផ្លាត ទៅត្រូវសន្តិសុខម្នាក់ ដែលអត់ដឹងអីសោះ បណ្តាលអោយរងរបួសជើង​​ធ្ងន់ធ្ងរ ចំណែកមន្ត្រីអាវុធដែលបាញ់នោះ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗផងដែរ ៕