លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បានប្រាប់ឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ ៣ នាក់ ដែលពាក់ព័ន្ធរឿងជំរឹតទារប្រាក់ជនជាតិចិន១០០ដុល្លារ នោះ មានម្នាក់ត្រូវ...
ក្រោយពីមានវិដេអូបែកធ្លាយរឿងប៉ូលីសទារប្រាក់ជនជាតិចិន១០០ដុល្លារ ធ្វើឲ្យល្បីពេញបណ្តាញសង្គមហ្វេសប៊ុក នាឲ្យមហាជនរិះគន់យ៉ាងចាស់ដៃពីបញ្ហាមួយនេះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ផែង វណ្ណៈ បានបង្ហោះឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកស្រលាញ់លោក បានដឹងចំពោះបញ្ហាមួយនេះទៀតថា "លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងនៅល្ងាចថ្ងៃនេះថា ៖ មន្ត្រីនគរបាលចរាចរណ៍ ៣ នាក់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងការជំរឹតយកលុយពីជនជាតិចិនបើកបរល្មើសច្បាប់ ត្រូវបានហៅមកសាកសួរ ក្នុងនោះ មានម្នាក់ដែលចេះចិនត្រូវប្រឈមមុខនឹងការអនុវត្តន៍វិន័យនគរបាលជាតិលេខ ០០៦ ចំណែក ពីរនាក់ទៀត គ្រាន់តែធ្វើការអប់រំតែប៉ុណ្ណោះ ។




ប្រភព៖ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។