អបអរសាទរ​!...វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះមេដាយមាសកម្រិត​ពិភពលោក នៅប្រទេសបារាំង លើវិញ្ញាសាឯកត្តជន
-

កាលពីថ្ងៃម្សិលមិញនេះផងដែរ នៅក្នុងគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ ក៏បានលើកឡើងពី វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសកម្រិត​ពិភពលោក នៅប្រទេសបារាំង​។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានលើកឡើងថា "អបអរសាទរ​ ! វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះមេដាយមាសកម្រិត​ពិភពលោក នៅប្រទេសបារាំង

វីរកីឡាការិនី កែ ឡេង និងវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលធ្លាប់តែដណ្ដើមបានមេដាយមាសពិភពលោកលើវិញ្ញាសាឯកត្តជន ថ្ងៃនេះបានធ្វើឲ្យពិភពលោក​មានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង បន្ទាប់ពីកីឡាការិនីប៉េតង់ឆ្នើមជម្រើសជាតិកម្ពុជាទាំងពីរ បានចាប់ដៃគ្នាប្រកួតដណ្ដើមបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកកម្រិតពិភពលោក នៅប្រទេសបារាំង។


ប្រភព៖ Pheng Vannak News