កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Rith Kakada" បានបង្ហោះពីក្តីឈឺចាប់ ពេលដែលបានឆ្នេរសមុទ្រ សុទ្ធតែសំរាម កំប្លោក ក៏នៅមើលឃើញស្អាតដែរ តើហេតុអីមិនអាចធ្វើបានដូចគេ?

ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏រៀបរាប់ទាំងការឈឺចាប់ថា "ដើរលេងលើកនេះមកវិញនឹងការឈឺចាប់។ សមុទ្រប៉ាតាយ៉ា ឆ្នេរលឿង ទឹកខ្មៅ តែអាចទាញយកលុយពីភ្ញៀវបរទេសរាប់ពាន់លានដុល្លា អាគារគេខ្ពស់ ផ្លូវគេល្អ ចំនែកយើងវិញ ឆ្នេរសុទ្ធតែសំរាម កំប្លោកក៏នៅមើលឃើញស្អាតដែរ តើហេតុអីមិនអាចធ្វើបានដូចគេ។ ខ្មែរអន់ ខ្ញុំមិនបន្ទោសថ្នាក់ដឹកនាំទាំងស្រុងទេ ខ្ញុំបន្ទោសជាតិសាសន៍ខ្មែរទាំងមូល។ អ្នកដែលមានឈាមជ័រខ្មែរគឺមានសិទ្ធការពារ ថែរក្សា អភិវឌ្ឍន៍ជាតិយើង។ ឆ្នេរប៉ាតាយ៉ាប្រៀបនឹងឆ្នេរយើង ខុសគ្នាដូចមេឃនឹងដី។ ខ្ញុំសរសេរជាមួយនឹងការឈឺចាប់"។

លោក Rith Kakada បានបន្តទៀតថា "ពួកខ្ញុំនឹងបន្តធ្វើទៀត ធ្វើរាល់ល្ងាចនៅឆ្នេរអូត្រេះ ពួកខ្ញុំមិនត្រូវការការឧបត្ថម្ភជាលុយ ជាថង់ ជាស្បោងទេ ពួកខ្ញុំសុំតែកំលាំងតែប៉ុណ្ណោះ ពួកខ្ញុំនឹងរៀបចំទឹកសុទ្ធនិងថង់ សំរាប់សកម្មភាពទាំងនេះ"។








ប្រភព: Rith Kakada