យំហើមភ្នែកអស់ហើយស្រីស្អាត!!! សិស្សវិទ្យាល័យទួលទំពូង និងវិទ្យាល័យសាមគ្គី ២នាក់ បែកគំនិតចេញឆក់កាបូប ពីនារីស្រស់ស្អាតម្នាក់ បានចំរេចតែគេចមិនផុត ព្រោះតែ....
-

ភ្នំពេញៈ កាលពីវេលាម៉ោងប្រហែល១១ៈ១៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ៣២៦ ផ្លូវម៉ៅសេទុង ក្រុមទី៣៥ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យ២នាក់ ម្នាក់ជាសិស្សវិទ្យាល័យទួលទំពូង មានឈ្មោះ វណ្ណ វិសាន់ ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យទួលទំពូងថ្នាក់ទី១០E (អ្នកបើកម៉ូតូ)។ និងម្នាក់ទៀតមានឈ្មោះ សុខ ណៃ ភេទប្រុស ជនជាតិខ្មែរអាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យសាមគ្គីថ្នាក់ទី១០E1 ស្នាក់នៅពុំពិតប្រាកដ (ដេកចល័ត) អ្នកធ្វើសកម្មភាពឆក់។ ក្រោយធ្វើសកម្មភាព (ឆក់ការបូបស្ពាយ) ពីស្ត្រីជនជាតិឥស្លាមម្នាក់ មានឈ្មោះ យា សាអុីនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះជួល ផ្លូវលំក្រុមសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

នៅមុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូកង់បី (ឥណ្ឌា) ចេញពីហាងម្ហូបខ្មែរ តាមបណ្តោយផ្លូវម៉ៅសេទុង រហូតមកដល់ចំណុចមុខផ្ទះ៣២៦ ផ្លូវម៉ៅសេទុង ក្រុម៣៥ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ។ ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូស្កុបពី ពណ៏ខ្មៅ ជិះតាមមកពីក្រោយម៉ូតូកង់បី ដោយអែបខាងឆ្វេងដៃ ហើយជនសង្ស័យជិះខាងក្រោយក៏បានធ្វើសកម្មភាព ឆក់ការបូបស្ពាយរបស់នារីរងគ្រោះ ដែលកំពុងជិះនៅលើកង់បីបណ្តាលអោយដាច់ខ្សែរ (បានសំរេច) ពេលនោះអ្នកបើកម៉ូតូកង់បី ក៏បានគៀរម៉ូតូជនសង្ស័យផ្ទប់នឹងទ្រូងផ្លូវ បណ្តាលអោយដួលម៉ូតូព្រមទាំងម៉ូតូកង់បីក៏ក្រឡាប់ ពេលនោះកំលាំងល្បាតក៏បានទៅដល់ ធ្វើការឃាត់ជនសង្ស័យបានទាំងពីរនាក់ ជាក់ស្តែងរួមទាំងវត្ថុតាងតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។