កំពត៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានករណីដ៏រន្ធត់មួយបានកើតឡើងស្ថិតក្នុង ស្រុកទឹកឈូ ខេត្តកំពត បានជួលអូប័រដឹកភ្ញៀវមួយគ្រឿងជិះលេងឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាង ស្រាប់តែលិចធ្វើឲ្យក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បាត់ខ្លួនរហូតមកដល់ថ្ងៃទី១១ ខែតុលា នេះនៅមិនទាន់រកឃើញសាកសពនៅឡើយ។
ដោយសារតែរកសពកូនមិនឃើញ ក្រុមគ្រួសារក្មេងរងគ្រោះ បានធ្វើពិធីបួងសួងសុំឲ្យរកឃើញសពកូនវិញ ធ្វើឲ្យគណនីហ្វេសប៊ុកឈ្មោះ Thai Samdy ដែលជាសាច់ញាត្តិ បានបង្ហោះសារថា៖ “ហេតុអីបានជាទេវតាមិនជួយមនុស្សល្អផងលោក បងប្រុស Pich Sokha ធ្វើ
បុណ្យល្អៗច្រើនណាស់ ខ្ញុំសុំបួងសួងដល់ទេវតាជួយអោយគាត់រកឃើញកូនស្រីគាត់ផងចុះ គ្រួសារគាត់មិនគួរជួបរឿងនេះទេ។ ពួកខ្ញុំនិងបងប្រុស នឹងបន្តធ្វើបុណ្យបន្តទៀតអោយតែរកឃើញកូនស្រីគាត់។ បញ្ជាក់កូនស្រីគាត់បានបាត់ខ្លួននៅឧទ្យានដងព្រែក ខេត្តកំពត «ខ្សែររ៉ក»”៕
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានករណីដ៏រន្ធត់មួយ ដោយក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ដែលបានបាត់ខ្លួន ខណៈជិះទូកអូប័រឆ្លងទឹកព្រែក ជាមួយក្រុមគ្រួសារហើយត្រូវបានលិចនៅតំបន់ដងព្រែក រមណីដ្ឋានខ្សែរ៉ក ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ខណៈពេលនេះសមត្ថកិច្ចមិនទាន់រកឃើញនៅឡើយទេ។
កុមារីរងគ្រោះដែលបាត់ខ្លួន ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ វ៉ាវ អេនជី អាយុ៨ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានឪពុកជាមន្រ្តី នគរបាល។
បើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវមួយគ្រួសារ បានជួលអូប័រចល័ត១គ្រឿង ជិះឆ្លងទៅត្រើយម្ខាងទៀត ដើម្បីទៅលេងសាច់ញាតិ នៅត្រើយម្ខាងខាងជើងព្រែក នៅពេលជិះអូប័រទៅ មិនមានជួបហេតុការណ៍អ្វីនោះទេ លុះពេលត្រឡប់មកវិញ ហាក់ដូចជាមានការធ្វេសប្រហែស ខ្វះប្រុងប្រយ័ត្ន ទាំងអ្នកបើកបរ ទាំងអ្នកជិះ។ ម្យ៉ាងអូប័រ មានទំហំតូចល្មម ផ្ទុកមនុស្សដល់ទៅ៩នាក់ ហើយអ្នកជិះគ្មានពាក់អាវពោង ការពារទាំងអស់គ្នាទៀត ក្នុងចំណោមមនុស្សទាំង៩នាក់ ដែលជិះនោះ មានក្មេងចំនួន៥នាក់ ចាស់ចំនួន៤នាក់ រួមទាំងអ្នកបើកអូប័រផង លុះមកដល់ពាក់កណ្តាលព្រែក ក៏ត្រូវអូប័រនោះលេចតែម្តង។

មកទល់នឹងពេលនេះ កម្លាំងនគរបាលវរៈការពារព្រំដែនទឹក សហការជាមួយនឹង ក្រុមសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍រុករកយ៉ាងណា គេពុំទាន់រកឃើញក្មេងរងគ្រោះ និងអូប័រ១គ្រឿង ដែលលេចនោះនៅឡើយទេ។

យ៉ាងណា នៅក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ច ដែលសហការខាងលើ បាននិងកំពុងបន្តរុករក ជនរងគ្រោះខាងលើនេះ៕






ដោយ៖ ភត្រ្តា