ខ្លាំងប៉ះខ្លាំង ម៉ូយហែងម៉ូយអញ!!! ជម្លោះរឿងដណ្តើមម៉ូយគ្នា ២នាក់ជាប់ខ្នោះ ២នាក់ទៀតរុំបង់...
-

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៩ៈ១០នាទី ថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០១៨ ស្ថិតនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ មានករណីហិង្សាដោយចេតនាមួយ ដោយជនបង្ក២នាក់ជាអ្នករត់តាក់ស៊ី បានវាយទៅលើបុរស២នាក់ ដែកជាអ្នករត់តាក់ស៊ីដូចគ្នា បណ្តាលឲ្យរងរបួស ខណ:កើតជម្លោះរឿងដណ្តើមម៉ូយគ្នា​។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កទី១.ឈ្មោះ សក ល័ក្ស ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិជ្រៃប្រឡាយ ឃុំត្រដោកជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ។ ទី២.ឈ្មោះ នួន លាភ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ត្រពាំងជ្រៃ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ។ បានយកដែកប្រវែង០,៧០ម៉ែត្រ វាយទៅលើភាគីម្ខាងទៀត បណ្តាលឲ្យរបួសស្រាល ២នាក់ មានឈ្មោះ ទី១.ឈ្មោះ អ៊ិន ស៊ីណេ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍។ ទី២.ឈ្មោះ កាក់ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំរាជ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានទៅដល់កន្លែងកើតហេតុភ្លាមៗ និងឈានទៅឃាត់ជនបង្ករខាងលើបានចំនួន២នាក់ និងដកហូតវត្ថុតាងខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះត្រូវ បានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ៕