ទៅចំការភ្លេចពន្លត់ភ្លើងចង្ក្រាន ឆេះផ្ទះនិងសម្ភារៈគ្រឿងចក្រខ្ទេចគ្មានសល់ នៅស្រុកវាលវែង
ពោធិ៍សាត់ៈ កាលពីព្រឹកថ្ងៃព្រហស្បតិ៍្ត ទី១១ ខែតុលា ឆ្នាំ២០១៨ មានករណីភ្លើងឆេះផ្ទះនិងសម្ភារៈ គ្រឿងចក្រ ក្នុងចំការមួយកន្លែងត្រង់ចំណុចអូរត្រាវ (បឹងរំលេច) ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះនោះមានទំហំ ៧មែត្រ គុណនឹង ៨មម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងបាំងក្តា ដំបូលប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ឡេង ណៃ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឈឹម សើន អាយុ៥៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្ភារៈខូចខាតរួមមាន ត្រាក់ទ័រ ១គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ ២គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២គ្រឿង ឈើគ្រឿងផ្ទះប្រមាណ ៥ម៉ែត្រត្រីគុណ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៀតផងដែរ ត្រូវឆេះខូចខាតអស់ទាំងស្រុង។ មូលហេតុដោយសារតែភ្លើងចង្រ្កាន ម្ចាស់មិនបានពន្លត់ពេលទៅចំការ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។