ស្រស់ៗជាក់ស្ដែង! គ្រូពេទ្យវះកាត់យកព្រូនចេញពីភ្នែកប្រវែង១៥សង់ទីម៉ែត (មានវីដេអូ)
មើលហើយគួរអោយខ្លាច គ្រូពេទ្យឥណ្ឌាម្នាក់បានធ្វើវះកាត់ភ្នែកបុរសម្នាក់ដើម្បីយកព្រូនចេញ ដែលមានប្រវែងប្រហែល ១៥សង់ទីម៉ែត។
គ្រូពេទ្យដែលបានធ្វើការវះកាត់មានឈ្មោះថា៖ សេតទី បានរៀបរាប់ប្រាប់ថា បុរសម្នាក់ដែលមានអាយុ ៦០ឆ្នាំ បានរស់នៅក្នុងរដ្ឋកាណាតាកា នាប្រទេសឥណ្ឌា បានមករកគាត់ដោយត្អូញត្អែរពីការឈឺចាប់និងរមាស់នៅក្នុងភ្នែករបស់គាត់។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់ហើយ គ្រូពេទ្យក៏ព្រមទទួលធ្វើការវះកាត់យកពពួកប៉ារ៉ាស៊ីតឈ្មោះ Wuchereria Bancrofti ចេញពីភ្នែកបានភ្លាមៗ ដោយព្រូននេះមានប្រវែង ១៥សង់ទីម៉ែត។
វីដេអូមួយនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមអីនធើណិត បណ្ដាលអោយល្បីល្បាញពេញមួយសប្ដាហ៍កន្លងទៅថ្មីៗនេះ។
សូមទស្សនាវីដេអូខាងក្រោម៖



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។