អាជ្ញាធរខេត្តតាកែវជួយមើលផងទាន...ល្បែងសុីសងខុសច្បាស់ (ប៊ូល) នៅក្នុងភូមិត្រពាំងត្រយឹងកំពុងបង្វក់អ្នកស្រុកបញ្ចាំអស់ទ្រព្យសម្បត្តិ
ណារ៉ា
-

ខេត្តតាកែវ៖ ទីតាំងល្បែងសុីសងខុសច្បាស់(ប៊ូល) មួយកន្លែងនៅក្នុងភូមិត្រពាំងត្រយឹងដែលមានម្ចាស់ឈ្មោះ លី កំពុងបើកលេងយ៉ាងសប្បាយអុីងកងតាំងពីព្រលឹងទល់ប្រលប់ហើយមានអ្នកខ្លះលេងចាញ់ប្រចាំម៉ូតូរឺម៉កកង់បីនិងរបស់មានតម្លៃជាច្រើនទៀតផង។

ប្រភពច្បាស់ការមួយបានបង្ហើបប្រាប់ថា ទីតាំងនេះស្ថិតនៅខាងលិចប្រឡាយព្រែធំប្រហែល៥០ម៉ែត ក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តកែវ និងមានម្ចាស់ឈ្មោះ លី បើកទទួលលេងតាំងពីព្រលឹមទល់ប្រលប់ដែលមានអ្នកចូលលេងជាច្រើនហ៊ោកញ្ជ្រាវយ៉ាងសប្បាយនិងចាញ់អស់លុយជាច្រើនហើហពេលខ្លះបញ្ចាំទាំងរបស់មានតម្លៃផងដែរ។

ប្រភពដដែលបានបន្តថា ទីតាំងនេះកន្លងមកធ្លាប់មានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបផងដែរ តែក្រោយពីនិយាយត្រូវគ្នាជាមួយម្ចាស់ទីតាំងទើបបើកលេងជាធម្មតាវិញ សង្ស័យសមត្ថកិច្ចត្រូវថ្នាំរបស់ម្ចាស់ទីតាំងល្បែងខុសច្បាស់។

ប្រភពបានបន្តទៀតថា អ្នកដែលញៀនល្បែងសុីសងមួយនេះគឺមកពីគ្រប់ទីកន្លែងតែម្ដង ដែលមានការណាត់គ្នាជាមុន ហើយដាក់លុយចាប់ពី៥ម៉ឺន រហូតដល់១លានកន្លះ និងពេលខ្លះទៀតចាញ់អស់លុយបញ្ចាំទាំងម៉ូតូ រឺម៉កម៉ូតូកង់បី ចំណែកអ្នកដើរលក់គ្រែវិញពេលចាញ់លុយអស់លក់តម្លៃថោកដើម្បីបានលុយយកទៅលេងបន្តទៀត៕