លោក តាន់ គីមសួរ ដៀលខ្លាំងៗ ទៅ ឧកញ៉ា សុខ លីមថា “មនុស្ស IQ ខ្សោយ ហើយមនុស្សចរិកពាលក៏អាចក្លាយជាមន្ត្រី ឬអ្នកមានទ្រពបានដែរ”..(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កាលពីថ្មីៗនេះ លោកតាន់ គីមសួរ​ បានបង្ហោះសារមួយ ដែលធ្វើឲ្យ ឧកញ្ញា សុខ លីម ផ្ទុះកំហឹងនឹងប្រកាសជាសាធារណៈថា នឹងប្រគល់លុយចំនួន៣ម៉ឺន ដុល្លាទៅឲ្យលោក តាំង គីមសួរ បើសិនហ៊ានស្បត់នៅមុខព្រះអង្គដង្កើ រឿង ថា រូបភាពសំរាមនៅ ក្រុងព្រះសីហនុ ថាជារូប ភាពកាតត និង សុំឲ្យ លោកអភិបាលធ្វើតាមផ្លូវច្បាប់ទៅចំពោះជនដែលឆ្លៀតកាត់តវីដេអូនិងរូបភាពនេះមកវាយប្រហារ។

ក្នុងនោះដែរ សាររបស់លោកតាំង គីមសួរ និយាយថា "កុំចេះតែហ៊ានបញ្ចេញយោបល់ ប្រយ័ត្នលោកពេទ្យពកបញ្ចោរ។ ប្រាប់ហើយថានេះមិនមែនជាកំពង់សោមទេ នេះគ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។ សូមលោកអភិបាលធ្វើតាមផ្លូវច្បាប់ទៅចំពោះជនដែលឆ្លៀតកាត់តវីដេអូនិងរូបភាពនេះមកវាយប្រហារលោកបែបនេះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះដែលមានជនមួយចំនួនព្យាយាមធ្វើបាបលោក"។

មិនយូរប៉ុន្មាន លោក ឧកញ្ញា សុខ លីម ក៏បានតបទៅសារថា "ចង់ហៅ អា តាន់ គីមសួរ ដែលបើកភ្នែកនិយាយភាសារខ្វាក់ទៅស្បថនៅព្រះអង្គ ដង្កើ ដោយភ្ជាប់មកជាមួយ video និង អ្នកជំនាញព័ត៌មានវិទ្យា ក៏ដូចជាមហាជនចូលរួមស្វែងរក សច្ចៈភាពជាមួយគ្នា ដែលវានិយាយថាគេកាត់ត video រឿងសំរាមហូរពេលផ្លូវ អូរ១ នៅខេត្តព្រះសីហនុដោយបំណងអាក្រក់ ហើយថែមទាំងចាត់វិធានការផ្លូវច្បាប់លើអ្នកចែកចាយរូបភាព និងvideoទាំងនេះផងដែរ សង្គមខ្មែរដែលមានពួកសិល្បៈលីលាដ៏ដូចអាមួយនេះគឺហិនហោចសង្គមតែម្តង។ បើវាហ៊ានទៅស្បថខ្ញុំឲ្យលុយវាបី ម៉ឺនដុល្លាបញ្ចប់អាជីវិតលីលាដ៏វា លើវិស័យសិល្បៈតែម្តង កុំឲ្យបន្តបំភាន់មតិសាធារណៈទៀត"។

មិនបង្អងយូឡើយ លោក តាន់ គីមសួរ បាន សសេរសារ តបវិញនៅ ថ្ងៃទី១៣តុលានេះ ថា «៣ម៉ឺនហ្នឹងជាលុយពិតឬលុយក្លែងក្លាយពូ ហើយប្រាកដទេថាឲ្យមែន ឬមួយគ្រាន់តែនិយាយយកឡូយដើម្បីបង្ហាញឲ្យប្រជាជនគិតថាIQរបស់ពូទាប? កូនប្រុសហ៊ានថាហ៊ានធ្វើ ថាហើយធ្វើមិនបានឆ្កែ»។

ថែមទាំងដាក់មួយឃ្លាចុងក្រោយ "បងប្អូនឈប់បន្តដៀលគាត់ទៀតទៅ ដៀលចុកៗបែបនេះ ងើបមុខមិនរួចទេ លោកអើយ។ គ្រាន់តែដឹងថាមនុស្សIQ ខ្សោយនិងមនុស្សចរិកពាលក៏អាចក្លាយជាមន្ត្រីឬអ្នកមានទ្រពបានដែរ??? ប្រយ័ត្នគាត់ក្បត់ពាក្យសម្តីជាមនុស្សប្រុសមិនឲ្យលុយ៣ម៉ឺនដុល្លារនោះ ដោយសុខចិត្តឲ្យបងប្អូនដៀលគាត់ថា"។