វិធីធ្វើ ទឹកក្រូចឆ្មារជីរអង្កាម សំរាប់ផឹកអ្នកដែលមានក្លិនមាត់
ណារ៉ា
-


បុរសៗ នាពេលសព្វថ្ងៃនិយមទំពារស្ករកៅស៊ូ ពិសេសស្ករកៅស៊ូ ដែលមានរសជាតិជីរអង្កាម ដោយគេជឿថា វាអាចបំបាត់ក្លិនមាត់។ ហេតុអ្វីស្ត្រីៗដែលជាភរិយា ឬគូសង្សាររបស់បុរសអស់នោះ មិនច្នៃតែក្រូចឆ្មារ ជីរអង្កាមឱ្យអ្នកជាទីស្រឡាញ់របស់គេផឹកម្តងមើល?

១. គ្រឿងផ្សំ៖

ទឹកសុទ្ធ ៨ពែង តែបៃតង (ឬតែលីបតុង) ៨កញ្ចប់ ជីរអង្កាមស្រស់មួយក្រញុំ ក្រូចឆ្មារល្អ ១ផ្លែ ស្ករស ទឹកកកអនាម័យដុំតូចៗ ស្លឹកជីរអង្កាម និងចំណិតក្រូចឆ្មារទុកលំអ។


២. របៀបធ្វើ៖

ដាក់ទឹកចូលកំសៀវដាំឱ្យពុះ។ ទឹកពុះត្រូវពន្លត់ចង្ក្រានភ្លាម ហើយដាក់តែចូលត្រាំនិងជីរអង្កាមផងដែរ។ គ្របគម្របកំសៀវទុកប្រមាណ ១០នាទី។ ពេលតែចេញជាតិអស់ស្រង់កញ្ចប់ចោល ដាក់ស្ករតាមចំណូលចិត្ត ហើយកូរឱ្យរលាយអស់។ ទុកពេលទឹកតែនេះត្រជាក់ ដាក់ចូលទូរទឹកកកឱ្យកាន់តែត្រជាក់ល្អ។ ពេលចង់ទទួលទានរំលែកដាក់កែវតូចល្មមដាក់ទឹកកក ច្របាច់ក្រូចឆ្មារ ដាក់ចំណិតក្រូចឆ្មារចូលនិងដាក់ស្លឹកជីរអង្កាម ពីលើជាការលំអ។


អូយ កែវតែដែលត្រជាក់ស្រទន់ រសជាតិជូរអែមៗ បន្លែមពីលើដោយក្លិនប្រហើរនៃជីរអង្កាម សួរថាអ្នកណាមិនញ៉ាមមាត់នោះ?

ប្រភព៖ Knowledge, Skill, Concept